ខណ្ឌច្បារអំពៅ៖ ទីតាំងល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រឹកកក្រេង ក្នុងដែនសមត្ថកិច្ចរបស់លោក ម៉ៅ សឿត
ខណ្ឌច្បារអំពៅ៖ ទីតាំងល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រឹកកក្រេង ក្នុងដែនសមត្ថកិច្ចរបស់លោក ម៉ៅ សឿត
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយកន្លែងស្ថិតនៅក្នុងភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រឹកកក្រេង ក្នុងដែនសមត្ថកិច្ចរបស់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានប្រមែប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចមូលដ្ឋាន បន្តិចសោះឡើយ (និយាយឲ្យចំគឺសមត្ថកិច្ចមើលមិនឃើញ)។
ប្រភពដដែលបានបញ្ជាក់ទៀតថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ តែងតែរៀបចំ គ្រឿងដង្វាយ សែនជូន ម្ចាស់ទឹក ម្ចាស់ដី ជារៀងរាល់ថ្ងៃសីល ដើម្បីឲ្យសុខសប្បាយ និងមានភាពកក់ក្តៅ ចំពោះជនញៀនល្បែងទាំងនោះ ពោលគឺ៖ បំបាំងភ្នែកសមត្ថកិច្ចមូលដ្ឋានមិនឲ្យមើលឃើញ។
ពាក់ព័ន្ធទៅនិងករណីខាងលើប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សូមមានវិធានការបង្ក្រាបទប់ស្កាត់ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានត្រូវរ៉ូវគ្នាជាមួយជនញៀន ល្បែង បង្កើតបទល្មើសជាប្រព័ន្ធ បង្ករឲ្យមានភាពអសន្តិសុខក្នុងមូលដ្ឋាន។
No comments