គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ដណែនាំអ្នកសារព័ត៌មានទាំងអស់ឲ្យគោរពក្រមសីលធម៌នៃការផ្សព្វផ្សាយព័ត៌មាន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ដណែនាំអ្នកសារព័ត៌មានទាំងអស់ឲ្យគោរពក្រមសីលធម៌នៃការផ្សព្វផ្សាយព័ត៌មាន

    ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅតែបន្ដណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈនៃការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីឲ្យសារធារណជនអាចទទួលព័ត៌មានបានពិត និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់។

    ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ «អ្នកសារព័ត៌មាន មានវិជ្ជាជីវៈមានសារសំខាន់ណាស់ដែលធ្វើឲ្យប្រទេសជាតិទាំងមូលប្រែប្រួលនិងរីកចម្រើន»។

    ឯកឧត្តមបានបន្ដថា៖ នៅសតវត្សរ៍ទី២១នេះអ្នកសារព័ត៌មានមានសារសំខាន់ដោយសារកត្ដាបីគឺកត្ដាអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាសារព័ត៌មាន ដូចនេះ ក្រមសីលធម៌នៃការផ្សាយព័ត៌មានគឺអាចធ្វើឲ្យពិភពលោករីកចម្រើនបានលឿន។

    សំឡេង៖ «សារសំខាន់នៃព័ត៌មានវាសំខាន់ធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើនឬធ្លាក់ចុះគឺព័ត៌មានហ្នឹងឯង អ៊ីចឹងហើយបានសតវត្សរ៍ទី ២១នេះ យើងឃើញថា មានការរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវយល់ឃើញថាសតវត្សរ៍ទី២១ដែលមានការរីកចម្រើននេះ ហើយបាត់វិញយ៉ាងលឿន អាស្រ័យដោយសារកត្តាបីគឺបញ្ហាដែលយើងរកឃើញអ៊ីនធឺណិតនេះគឺជាកត្តាធំណាស់ដែលធ្វើឲ្យការផ្លាស់ប្ដូរព័ត៌មានបានលឿនឆាប់រហ័ស ទីពីរគឺទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺវារុញឲ្យទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរត់កាន់តែលឿន។ មួយទៀតយើងដឹងហើយថាបណ្ណាល័យសកលមួយដែលធ្វើឲ្យយើងយកពីប្រភពដែលយើងតែនិយាយថាពិភពលោកនៅនឹងចង្អុលដៃរបស់យើង។ កត្តានេះវាជាកត្តាមួយដែលធ្វើឲ្យមានការប្រែប្រួលនៅក្នុងសតវត្សរ៍ទី២១ ក្នុងសង្គមបច្ចុប្បន្នឆ្នាំ២០២១នេះ មានការប្រែប្រួលនៅក្នុងសកលលោក ការក្រឡាប់ចាក់មួយចំនួនក្ដីក៏អាស្រ័យទៅដោយការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសារព័ត៌មាន។ជាការពិតគេតែងនិយាយថាព័ត៌មានអត់មានផលិតអ្វីចេញទេ វាមិនដូចសេវាឧស្សាហកម្មផលិតរបស់នេះរបស់នោះ. ប៉ុន្តែសារព័ត៌មានគឺជាស្នូរដែលធ្វើឲ្យអ្វីៗបានប្រែប្រួល។ ដូច្នេះហើយយើងត្រូវមើលឃើញអំពីសារសំខាន់នៃសារព័ត៌មាន នៅសតវត្សរ៍ទី២១ ដោយការរីកចម្រើននេះដែលធ្វើឲ្យយើងបានឃើញមានការឈ្លោះគ្នារវាងអ្នកកាសែតដែល មានអាជ្ញាប័ណ្ណ អ្នកកាសែតបោះពុម្ពអ្នកកាសែតធ្វើការនៅវិទ្យុ ទូរទស្សន៍ ជាមួយអ្នកកាសែត ហ្វេសប៊ុក»។

    ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ដថា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន និងអាចរក្សាតម្លៃខ្លួនបាន។ ឯកឧត្តម បានលើកឡើងថា សម្រាប់អ្នកសារព័ត៌មានគឺមានសិទ្ធ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឲ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

    ក្នុងឱកាសនោះដែរ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានឲ្យដឹងថា បច្ចុប្បន្ន មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួនបានតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនអាចយល់ច្រឡំនិងទទួលបានព័ត៌មានដែលមិនពិត ដោយសារតែពួកគេពុំឆ្លងកាត់ការបណ្តុះ បណ្តាលឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ។

    ដូចនេះហើយលោកបានបញ្ជាក់ថា៖ អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឲ្យការអនុវត្តន៍នោះ អនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ របស់សង្គម៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ