គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកកៀនស្វាយ៖ លោក អ៊ូ ឈាង អភិបាលស្រុក បិទភ្នែកបោះត្រា លើលិខិតទិញលក់ដី ដែលជាដីបឹងរបស់រដ្ឋ

    ស្រុកកៀនស្វាយ៖ លោក អ៊ូ ឈាង អភិបាលស្រុក បិទភ្នែកបោះត្រា លើលិខិតទិញលក់ដី ដែលជាដីបឹងរបស់រដ្ឋ

    ខេត្តកណ្ដាល៖ ដីបឹងអាងស្តុកទឹកដល់ធំរបស់រដ្ឋ ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាដីបឹងរបស់រដ្ឋ និងគ្រប់គ្រងដោយលិខិតលេខ ៧៥ សជណ ចុះនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ពេលនេះត្រូវបានលោកស្រី អ៊ុក សឿន មេឃុំឈើទាល និងលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បិទភ្នែកបោះត្រា លើលិខិតលក់ដូរឲ្យទៅប្រជាពលរដ្ឋដែរមានអំណាចទឹកលុយ។

    ដោយយោងតាមការអះអាងនិងបញ្ជាក់ពីអ្នកទិញដីនោះ បានបញ្ជាក់ថា៖ «ដីដែលស្ថិតនៅទីតាំងខាងលើពិតជាដីរបស់គាត់ ដែលបានទិញពីអ្នកដទៃពិតប្រាកដមែន ថែមទាំងមានលោក អ៊ូ ឈាង អភិបាលស្រុក ជាអ្នកដឹងលឺដោយចុះហត្ថលេខា និង បោះត្រា យល់ព្រមផ្ទេរសិទ្ធិ ទិញលក់ពិតប្រាកដ»។

    ជុំវិញការលក់ដូរដីបឹងរបស់រដ្ឋខាងលើនេះ លោក អ៊ូ ឈាង បានថ្លែងប្រាប់សារព័ត៌មានយើងថា៖ «រឿងទិញលក់ដីបឹងស្តុកទឹករបស់រដ្ឋខាងលើនោះ គឺរឿងរបស់ប្រជាពលរដ្ឋ គាត់មិនបានដឹងទេ គាត់បានត្រឹមតែបោះត្រា និង ចុះហត្ថលេខា ឲ្យប៉ុណ្ណោះ» ពោលគឺ៖ បិទភ្នែកបោះត្រា ពេលបែកធ្លាយទើបឆ្លើយថាអត់ដឹង។

    លោក អ៊ូ ឈាង បានបញ្ជាក់ទៀតថា៖ «គាត់មិនបានដឹងថាដី ដែរគាត់បោះត្រា នោះ គឺជាដីបឹងដែរគ្រប់គ្រងដោយលិខិតលេខ ៧៥ សជណ» នោះទេ។ ហើយលោកក៏ប្រាប់ថាករណីនេះត្រូវបានសាលាខេត្តកំពុងតែដោះស្រាយ។

    ចំណែកឯលោកស្រី អ៊ុក សឿន មេឃុំឈើទាល ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមបានទេព្រោះគាត់គ្មានពេលទំនេរ។

    ពាក់ព័ន្ធទៅនឹងករណីលក់ដូរដីបឹងរដ្ឋ ដែលគ្រប់គ្រងដោយលិខិតលេខ ៧៥ សជណ ខាងលើនេះមហាជនជាច្រើនកំពុងតែរង់ចាំមើលចំណាត់ការរបស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល «ថា៖ តើមានចំណាត់ការបែបណាចំពោះបុគ្គលពាក់ព័ន្ធទាំងឡាយណាដែលថ្លើមធំហ៊ានលក់ដីបឹងរបស់រដ្ឋ»៕

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️077906664
    ☎️098906664

    ដោយ៖ អក្សរ ន៚

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ