លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងដែលការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ តាមបណ្ដាគោលដៅចាក់វាក់សាំង
លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងដែលការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ តាមបណ្ដាគោលដៅចាក់វាក់សាំង
កំពង់ចាម៖ នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យកម្លាំងដែលការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ តាមបណ្ដាគោលដៅចាក់វាក់សាំងនៅស្រុកចំនួន០៣៖ ១-ស្រុកកំពង់សៀម +សាលាបឋមសិក្សា ហ៊ុន សែន ដំបងដែក ២-ស្រុកកងមាស
+មន្ទីរពេទ្យបង្អែក កងមាស
+មណ្ឌលសុខភាព ខ្ចៅ
៣-ស្រុកបាធាយ
+វិទ្យាល័យជេីងឆ្នុក
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ថវិការ ១,០០០,០០០រៀល អង្ករ០១បេ មី០៥កេស ទឹកក្រូច០៥កេស ទឹកសុទ្ធ០៥កេស ម៉ាស ជែលលាងដៃ សរុបជាថវិកាចំនួន ១,៦៣០,០០០រៀល ឧបត្តម្ភដល់ក្រុមគ្រូពេទ្យរបស់អគ្គបញ្ជាការកងទ័ពជេីងគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ភឿក គឹមសុង នាយករងទីចាត់ការសុខាភិបាល ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំង វិទ្យាល័យជេីងធ្នុក ស្រុកបាធាយ៕
No comments