គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ៊ទាំងម្ដាយទាំងប្រពន្ធម្ចាស់ហាងគោលដៅចាស់នៅក្រុងតាខ្មៅលើកដៃសំពះគោរពស្នើសុំការលើកលែងទោសពីឯកឧត្ដមស្នងការខេត្តកណ្ដាលជំនួសកូននិងប្ដី

    ទាំងម្ដាយទាំងប្រពន្ធម្ចាស់ហាងគោលដៅចាស់នៅក្រុងតាខ្មៅលើកដៃសំពះគោរពស្នើសុំការលើកលែងទោសពីឯកឧត្ដមស្នងការខេត្តកណ្ដាលជំនួសកូននិងប្ដី

    កណ្ដាល៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ប៊ុន ម៉ាណែត ត្រូវជាប្រពន្ធម្ចាស់ហាង គោលដៅចាស់ ឈ្មោះ ឡាវ អ៊ូ បានរៀបរាប់ទាំងទឹកភ្នែកឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាបានដឹងថា គាត់ពិបាកចិត្តណាស់ សូមជួយគាត់ផង គាត់ជិតគ្រប់ខែហើយ នៅសល់តែ៨ថ្ងៃទៀតទេ សូមបងសកម្មជនហ្វេសប៊ុកកម្ពុជាជួយផ្សព្វផ្សាយផង គាត់ដឹងកំហុសហើយ សូមមេត្តាឯកឧត្ដមស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយសម្រួលទោសដល់ប្ដីគាត់ផង គាត់ពិតជាត្រូវការប្ដីនៅជួយមើលថែពេលគាត់សម្រាលកូននៅប៉ុន្មានថ្ងៃខាងមុខនេះ។

    បើយោងតាមលោកស្រី ហ៊ុយ ផល្លីន ត្រូវជាម្ដាយក្មេករបស់ម្ចាស់ហាងគោលដៅចាស់បានឲ្យដឹងដែរថា គាត់ពិតជាសោកស្តាយណាស់ ដែលមានមិត្តភក្តិកូនប្រសារគាត់សុំហូបបាយជុំគ្នា ក៏ស្រាប់តែកើតមានបញ្ហានេះឡើង។ លោកស្រីបានស្នើសុំឱ្យឯកឧត្តមស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយសម្រួលទោសដល់កូនប្រសារគាត់ដោយសេចក្ដីអនុគ្រោះផង ព្រោះកូនគាត់មិនបានបើកជាសាធារណៈទេ គ្រាន់តែលក់ខ្ចប់ដើម្បីសន្សំលុយទុកឲ្យប្រពន្ធឆ្លងទន្លេផង ថ្លៃហាងផង និងថ្លៃអ្នកធ្វើការផង។

    ជាងនេះទៅទៀត លោកស្រី ឡុង គន្ធា ម្ដាយបង្កើតរបស់ម្ចាស់ហាង ឡៅ អ៊ូ បានឲ្យដឹងដែរថា គាត់មិននឹកស្មានដល់ថាមានរឿងអញ្ចឹងសោះ គាត់ពិតជាសោកស្តាយណាស់ដែលកូនគាត់បានល្មើសនឹងបំរាមរបស់អាជ្ញាធរខេត្តកណ្ដាល។ លោកស្រីបន្តទៀតថា ទោះបីជាយ៉ាងនេះក្តី ក្នុងនាមម្ដាយសូមការអភ័យទោស សូមការអធ្យាស្រ័យពីឯកឧត្តមអភិបាលខេត្តកណ្ដាលនិងឯកឧត្ដមស្នងការខេត្តកណ្ដាលនិងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជួយសម្រួលទុក្ខទោះដល់កូនប្រុសគាត់ សុំធ្វើកិច្ចសន្យាទទួលទោស បង់ថ្លៃផាកពិន័យ និងសន្យាថា ឈប់ឲ្យកូនប្រុសប្រព្រឹត្តខុសជាលើកទី២ទៀតហើយ ណាមួយកូនប្រសារនាងខ្ញុំក៏ជិតគ្រប់ខែឆ្លងទន្លេ ហើយនាងខ្ញុំក៏ទើបបកភ្នែកទៀត។

    គួរជម្រាបថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយមានកិច្ចសហការជាមួយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការឡោមព័ន្ធទីតាំងហាងយីហោ គោលដៅចាស់ និងឃាត់ខ្លួនបានមនុស្សចំនួន១៤នាក់នៅចំណុចជិតផ្សារកាច់ជ្រុង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ