ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិត គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ នៃខួបគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិត គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ នៃខួបគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ
ខេត្តកំពង់ចាម៖ នាក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្ញើរសារលិខិត គោរពជូនពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដល់វិសេសផងដែរ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមសំដែងនូវមោទនភាព និងកោតសរសើរដ៏ស្មោះ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សា បង្រួបបង្រួមជាតិ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភាពជាតិ ស្ថានភាពនយោបាយ សន្តិភាព លិទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជូនប្រជាជន និងមាតុភូមិ។
ឯកឧត្តម អ៊ុន ចាន់ដា បានបួងសួងដល់គុណបុណ្យ វត្ថុសាកសិទ្ធក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខបរវមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments