ទីតាំងសង្វៀន «ជល់មាន់ និងអាប៉ោង» ដល់ធំ នៅស្រុកកងមាស ត្រូវបានកម្លាំងជំនាញស្រុកធ្វើការបង្ក្រាប

ទីតាំងសង្វៀន «ជល់មាន់ និងអាប៉ោង» ដល់ធំ នៅស្រុកកងមាស ត្រូវបានកម្លាំងជំនាញស្រុកធ្វើការបង្ក្រាប
ខេត្តកំពង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានមនុស្សមួយក្រុមកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង «មាន់ជល់ នឹងអាប៉ោង» ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រហែល៨០០ម៉ែត្រ ភ្លាមនោះ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស ចាត់លោក ឡុង ខេង អភិបាលរង នៃគណៈអភិបាលស្រុក និងលោក វរៈសេនីយ៌ត្រី ហុឹម ចន្ធី មេបញ្ជាការអាវុធហត្ថស្រុកកងមាស សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះបង្ក្រាបទីតាំងសង្វៀន ជល់មាន់ និងអាប៉ោង និងដកហូតបានវត្ថុតាងមួយចំនួន។
តាមការឲ្យដឹងពីលោកអភិបាលរង បានបញ្ជាក់ថា៖ មុនពេលកម្លាំងសមត្ថកិច្ចចុះមកដល់ ក្រុមអ្នកញៀនល្បែងស៊ីសង និងបក្សពួកបានដឹងខ្លួនមុន រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងមួយចំនួន។
ចំពោះវត្ថុតាងដែលបានដកហូតត្រូវបានយកទៅរក្សាទុកនៅអាវុធហត្ថស្រុក។
មហាជនជាច្រើនបានសម្តែងនូវសេចក្តីរីករាយ និងសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ច៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។











No comments