លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំ វ៉ាក់សាំង១ម៉ឺនដូសបន្ថែម សម្រាប់ចាក់ជូនពលរដ្ឋ ជាប់ចត្តាឡីស័ក និងប្រជានេសាទ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំ វ៉ាក់សាំង១ម៉ឺនដូសបន្ថែម សម្រាប់ចាក់ជូនពលរដ្ឋ ជាប់ចត្តាឡីស័ក និងប្រជានេសាទ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសេរលិខិតគោរពជូនទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយស្នើសុំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinopharm បន្ថែមចំនួន១០.០០០ ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលជាប់ចត្តាឡីស័ក ប្រជានេសាទ និងប្រជាពលរដ្ឋធ្វើការងារនៅក្រៅខេត្ត ចំនួន៥.០០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ នេះបើតាមលិខិតស្នើសុំរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដែលសារព័ត៌មានយើងទើបទទួលបាន៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។
No comments