គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការបង្កើតគណៈកម្មការតាមដានវាយតម្លៃនិងលើកសរសើរក្រមសីល​ធម៌វិជ្ជាជីវៈសារព័ត៌មាន គឺដើម្បីលើកនូវតម្លៃ សីលធម៌ និងតូនាទីអ្នកសារព័ត៌មាន ឡើងវិញ

    រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការបង្កើតគណៈកម្មការតាមដានវាយតម្លៃនិងលើកសរសើរក្រមសីល​ធម៌វិជ្ជាជីវៈសារព័ត៌មាន គឺដើម្បីលើកនូវតម្លៃ សីលធម៌ និងតូនាទីអ្នកសារព័ត៌មាន ឡើងវិញ

    ដើម្បីជាការរឆ្លើយតបទៅនឹងការរិះគន់ ចំពោះការដែលក្រសួងព័ត៌មានបង្កើតគណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន កាលពីពេលកន្លងមកនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូស បញ្ជាក់ថា ក្រសួងព័ត៌មានបង្កើតគណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គឺដើម្បីជាការលើកនូវតម្លៃ សីលធម៌ និងតម្លៃតូនាទីក្នុងសង្គមរបស់អ្នកសារព័ត៌មានឡើងវិញ ដើម្បីទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺមានភាពស៊ីជម្រៅ ហើយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាននេះ ក្នុងឱកាស នៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន តាមប្រពន្ធ័Zoom និងការចូលរួមប្រជុំផ្ទាល់ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

    ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារ នៃសេចក្តីសម្រេចនោះទេ ហើយក៏មិនបានស្គាល់នូវអ្វីដែលជាវិជ្ជាជីវៈសារព័ត៌មាននោះដែរ។ ឯកឧត្តមបានលើកឡើងថា “គោលការណ៍របស់ក្រសួងព័ត៌មាន គឺវិជ្ជាជីវៈសារព័ត៌មានជាស្តង់ដារអន្តរជាតិ ដែលអ្នកកាសែត ភាគច្រើននៅទូទាំងពិភពលោកមានការទទួលស្គាល់។ ដូច្នេះការវាយតម្លៃគឺចំពោះតែអ្នកសរសេរ ដែលត្រឹមត្រូវតាមស្តង់ដារតែប៉ុណ្ណោះ”។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កន្លងមក សមាគមអ្នកកាសែតមួយណាដែលត្រូវបានបង្កើតឡើងគឺត្រូវតែមានក្រមសីលធម៌របស់ខ្លួន មានភាពមួយត្រឹមត្រូវ ច្បាស់លាស់ ទើបក្រសួងព័ត៌មាន ប្រកាសទទួលស្គាល់។ តែទោះជាយ៉ាងណា ឯកឧត្ដមបានបន្ថែមថា “បើទោះបីសមាគម មានក្រមសីលធម៌ ប៉ុន្តែមិនបានឃើញសមាគមអនុវត្តន៍ ក្រមសីលធម៌ចំពោះសមាជិកខ្លួនឯងនោះទេ ដែលបញ្ហានេះអាចថាមកពីមិនមានពេលគ្រប់គ្រាន់ មិនមានធនធានមនុស្សគ្រប់គ្រាន់ ឬក៏ខ្លាចចិត្តសមាជិកគ្នាឯង”។

    ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា នៅប្រទេសគេ ពេលសមាគមអ្នកកាសែត ចេញធ្វើការវាយតម្លៃអំពីក្រមសីលធម៌ កំហុសវិជ្ជាជីវៈនីមួយៗ គឺអ្នកកាសែត គេគោរពណាស់ ដោយសារសមាគមគេខ្លំាងរឹងមាំ។ សម្រាប់នៅកម្ពុជា មានសមាគមអ្នកសារព័ត៌មាន ដល់ទៅជាង ៤០ សមាគម ដូច្នេះមានការខ្លាចគេមិនចូលជាសមាជិកខ្លួន ដែលមកដល់ឥឡូវនេះ គឺមិនដែលមានសមាគមណាមួយ បានលើកអំពីសមាជិករបស់ខ្លួនដែលបានប្រព្រឹត្តខុសក្រមសីលធម៌នោះទេ គឺមានតែកាន់ជើងគ្នា ដែលជាកំហុសធ្វើឱ្យតម្លៃអ្នកសារព័ត៌មានមានការធ្លាក់ចុះ។

    ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងដែរថា គណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានបង្កើតឡើងមិនមែនជ្រើសរើសមន្ត្រី ក្រសួងព័ត៌មាននោះទេ គឺមានការយកនូវសមាជិកសមាគមសារព័ត៌មានមួយចំនួន មករួមគ្នា ធ្វើការវាយតម្លៃលើកិច្ចការងារនេះ។ ទន្ទឹមនេះ ក៏មិនមែនវាយតម្លៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ដោយមានការកោះប្រជុំពិនិត្យពិភាក្សាជាមួយគ្នា ដោយមិនមានសិទ្ធិដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ។

    បើតាមឯកឧត្ដម ខៀវ កាញារីទ្ធ “ការបង្កើតគណៈកម្មការនេះ គឺមានតែជួយលើកតម្កើងវិជ្ជាជីវៈសារព័ត៌មាន លើកតម្កើងតូនាទីសារព័ត៌មាន នៅក្នុងសង្គម និងលើកពីតម្លៃនៃអត្ថបទនីមួយៗរបស់អ្នកសារព័ត៌មាន ដើម្បីជាការកាត់បន្ថយ ការយកវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើជាអាជីព រកស៊ី រកលុយ នោះទេ”៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ