មេឈ្មួញឈើឈ្មោះ ចែស្រី នៅតែបន្តដឹកផលអនុផលព្រៃឈើ បានយ៉ាងសកម្មជារៀងរាល់ថ្ងៃ...
មេឈ្មួញឈើឈ្មោះ ចែស្រី នៅតែបន្តដឹកផលអនុផលព្រៃឈើ បានយ៉ាងសកម្មជារៀងរាល់ថ្ងៃ...
ខេត្តព្រះវិហារ៖ មេឈ្មួញដុសស្លែដឹកផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាត ឈ្មោះចែស្រី ពីនាក់ប្តីប្រពន្ធ នៅតែបន្តដឹកបានជារៀងរាល់ថ្ងៃ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឈ្មោះចែស្រី ដែលលោក ស៊ុំ សុីវត្ថា ដែលជានាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងបានបិទមិនឱ្យ ចែស្រី រត់លើផ្លូវជាតិលេខ ៦២ ឥឡូវនេះ ចែស្រី ឈ្មួញឈើដ៏ល្បីល្បាញបានរត់វាងតាមផ្លូវស្រុកសង្គមថ្មី ចាក់មកតាមទួលចាក់ក្រញ៉ាញ់កាត់ចូលខេត្តកំពង់ធំ តាមស្រុកប្រាសាទបល្ល័ង្កវិញ ហើយក៏រត់កាត់មុខតាមស្នាក់ការបរិស្ថានភូមិបុស្សផងដែរ? ដោយជំនាញបរិស្ថានដេកលង់លក់ ឬក៏ត្រូវថ្នាំសណ្តំ? ទើបមិនបានដឹងចែស្រីរត់កាត់មុខស្នាក់ការឡើយ។
លោក នួន សុខុម ដែលជានាយខណ្ឌរដ្ឋព្រៃឈើខេត្តព្រះវិហារ ពិតជាគ្រប់គ្រង ដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អពិត រហូតដល់មេឈ្មួញ មានការដឹកជញ្ជូន ផលអនុផលឈើប្រណីត បានយ៉ាងរលូននៅតែមិនមានការបង្រ្កាប។
លោក ប៉ែន សុវណ្ណារិទ្ធ ដែលជាប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មានចំណាត់ការយ៉ាងណាវិញចំពោះមេឈ្មួញ ដុះស្លែម្នាក់នេះ?
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments