ឯកឧត្តម ជិន ម៉ាលីន៖ បើធ្វើជាមន្រ្តី ហើយចង់ក្លាយជាអ្នកមានក្នុងតួនាទីជាមន្រ្តី នោះយើងមិនអាចធ្វើជាមន្រ្តីល្អ និងបម្រើរាស្រ្តដោយស្មោះត្រង់បាននោះទេ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj2IFfXjz5xZYxTs4uFExI7ln-3IYi-bCR8ag6TAvhWRpoJUwAv6T7Cw2fe_j6UXnfLzhBhz3uGrPojBThnH6yahPdsWScnkvzYYlaNEUA1uyd6tUoA-edl7MBo2Jr7r18LkwZnbmA6v8/s0/PicsArt_08-06-06.50.00.jpg)
ឯកឧត្តម ជិន ម៉ាលីន៖ បើធ្វើជាមន្រ្តី ហើយចង់ក្លាយជាអ្នកមានក្នុងតួនាទីជាមន្រ្តី នោះយើងមិនអាចធ្វើជាមន្រ្តីល្អ និងបម្រើរាស្រ្តដោយស្មោះត្រង់បាននោះទេ
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីទស្សនៈមន្រ្តីយ៉ាងដូច្នេះថា៖
ទី១-បើចង់ក្លាយជាអ្នកមាន កុំមកធ្វើជាមន្រ្តី គួរទៅរកស៊ីវិញទៅល្អជាង។
ទី២-បើធ្វើជាមន្រ្តី ហើយចង់ក្លាយជាអ្នកមានក្នុងតួនាទីជាមន្រ្តី នោះយើងមិនអាចធ្វើជាមន្រ្តីល្អ និងបម្រើរាស្រ្តដោយស្មោះត្រង់បាននោះទេ។
ទី៣-គុណតម្លៃរបស់មន្រ្តី មិនមែនស្ថិតលើភាពមានបាននោះទេ តែជាសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សច្ចធម៌ និងភាពស្មោះត្រង់ ក្នុងការបម្រើរាស្រ្ត។
នេះបើយោងតាមប្រសាសន៍ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ដែរសារព័ត៌មានយើងទើបបាននៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ៕
No comments