មន្រ្តីនគបាលម្នាក់ បើករថយន្តមិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់ពីលើទូកដរ ចូលទឹកទន្លេ
មន្រ្តីនគបាលម្នាក់ បើករថយន្តមិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់ពីលើទូកដរ ចូលទឹកទន្លេ
ខេត្តកណ្តាល៖ នៅវេលាម៉ោងប្រមាណ ០៨និង៤៩នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្តធ្លាក់ពីលើទូកដរ ប៉ុន្តែជាសំណាងល្អណាស់មិនបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់ដោយសារករណីនេះទេ។
រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ. ភ្នំពេញ (2AN -1302 )បើកបរដោយឈ្មោះសាម សុវ៉ាត់ (ហៅប្លោក) ភេទប្រុសអាយុ ៥១ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង មុខរបរជាមន្រ្តីនគបាលប៉ុស្ត៏តាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
នៅក្នុងរថយន្តនេះមានអ្នករួមដំណើរ០៤នាក់
ទី១-ឈ្មោះ ថាសុីធូ ភេទស្រី អាយុ៤១ឆ្នាំត្រូវជាប្រពន្ធ
ទី២-ឈ្មោះ ឃុន សឿន ភេទស្រី អាយុ ៦៧ឆ្នាំ ត្រូវជាម្តាយ
ទី៣-ឈ្មោះ សុវ៉ាត់ ចាន់សីហារ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូន
៤-សុវ៉ាត់ ចាន់បរមី ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន អ្នកទាំង៤មានទីលំនៅជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានបើករថយន្តចុះទូកដរ បម្រុងឆ្លងទៅត្រើយខាងកើត លុះពេលបើកចុះដល់លើទូកដរ ជនរងគ្រោះបានជាន់ហ្គែរខ្លាំង បណ្តាលឲ្យរថយន្តធ្លាក់ពីលើទូកដរចូលក្នុងទឹកតែម្តង។
ពេលនោះអ្នកធ្វើដំណើរលើទូក និងទូកខ្មែរឥស្លាមបានជួយសង្គ្រោះទាន់ ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំងអស់នោះទេ នេះគឺជាការធ្វេសប្រហែសតែមួយវិនាទីប៉ុណ្ណោះវានឹងបណ្ដាលឲ្យយើងជួបគ្រោះថ្នាក់ដល់ជីវិត ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នកុំឲ្យមានរឿងហេតុបែបនេះកើតឡើងទៀត៕
No comments