គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកផ្កាយ២ សូយ ចាន់សឿន ដែលប្រើអំពើហិង្សាលើស្ត្រី ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ

    លោកផ្កាយ២ សូយ ចាន់សឿន ដែលប្រើអំពើហិង្សាលើស្ត្រី ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ

    កំពង់ស្ពឺ៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ត្រីយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា អាយុ៤៨ឆ្នាំ មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍអគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធការប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មានទទួលបាន នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១នេះ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីម្នាក់ដែលមានឈ្មោះថា ឌួង ហេម៉ាលីស តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបង្ខាំងមនុស្សដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមមាត្រា២១៨និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

    យោងតាមពាក្យបណ្តឹង របស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ ស្ថិតលើដងផ្លូវនៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និង បានដកកាំភ្លើងខ្លីភ្ជង់គំរាមមិនអោយជនរងគ្រោះស្រែក និង គំរាមបាញ់បាក់ជើង និង បាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    ជនរងគ្រោះ រៀបរាប់ទៀតថា លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះទុកក្នុងផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាននៃ ក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ជាមួយគ្នានេះ ជនរងគ្រោះសំណូមពរអោយតុលាការ ចាប់ខ្លួននិងឃុំខ្លួន លោកផ្កាយ២ សូយ ចាន់សឿន និង ទាមទារថ្លៃសំណងព្យាបាលរបួសចំនួន១លានដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១លានដុល្លារ៕

    សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ