គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ បានប្រកាសថា ការតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គឺមិនមានការបង់ប្រាក់ទេ

    សម្តេចតេជោ បានប្រកាសថា ការតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គឺមិនមានការបង់ប្រាក់ទេ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋទាំងអ្នកមាន ទាំងអ្នកក្រ ពេលធ្វើ តេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គឺពុំមានការបង់ ប្រាក់នោះទេ សូម្បីតែ១សេនឡើយ។

    ថ្លែងក្នុងឱកាសបើកយុទ្ធនា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិង យុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នាថ្ងៃទី១ខែសីហាឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅលើពិភពលោកនេះ មានប្រទេសមិនច្រើនទេ ដែលអនុញ្ញាតឱ្យធ្វើតេស្តកូវីដ១៩ មិនយកលុយ ព្យាបាលមិនយកលុយចំពោះពលរដ្ឋខ្លួននិងជនបរទេសដូចកម្ពុជានោះទេ។ សម្តេច តេជោ បានបញ្ជាក់ថា៖ «ខ្មែរក្រ តែខ្មែរមានចិត្ត» ការធ្វើតេស្តដល់ប្រជាពលរដ្ឋនិងជនដែលខ្វះលទ្ធភាពខ្វះខាតក្នុងការធ្វើ។

    តេស្តនិងពេលទៅរកសេវាព្យាបាល រដ្ឋមិនឱ្យយកលុយពីប្រជាពលរដ្ឋជាដាច់ខាត ចំពោះអ្នកបានទៅធ្វើតេស្តនៅតាមបណ្តាពេទ្យរដ្ឋ ហើយចំពោះមន្ទីរពេទ្យឯកជនកុំយកថ្លៃធ្វើតេស្តរហ័សថ្លៃពេក។

    «សម្រាប់ធ្វើតេស្តដោយគ្រូពេទ្យរបស់រដ្ឋដាច់ខាត អត់យកប្រាក់។ សុំបញ្ជូនសារមួយនេះ ឱ្យដល់ប្រជាពលរដ្ឋ ថ្ងៃមុនខ្ញុំឱ្យចុះស្រាវជ្រាវបន្ថែម ជាបន្ទាន់ នៅពេលទទួលព័ត៌មានស្តីអំពី ការធ្វើតេស្តនៅអង្គស្នួស ដោយយកលុយ ។ អ៊ីចឹងត្រូវបែកចែកជាពីរ ទី១ ផ្នែករដ្ឋ ដាច់ខាត ១សេន ក៏មិនឱ្យប៉ះ សម្រាប់ប្រជាពលរដ្ឋ មិនថាអ្នកមាន ឬអ្នកក្រ តែចូលធ្វើ តេស្តជាមួយរដ្ឋហើយ គឺថាអត់នោះទេ អត់មានយកប្រាក់ ។ បើទោះបីយើងយកប្រាក់ពីអ្នកហ្នឹង អ្នកជំងឺនេះ ក៏មិនអាចឱ្យកម្ពុជាក្លាយទៅជាអ្នកមានបានដែរ យើងចាយទៅដល់ពាន់លានដុល្លារហើយ យើងបន្តចាយបន្តិច ទៅទៀត ក៏វាមិនទាន់ដួលរលំសេដ្ឋកិច្ចកម្ពុជាដោយសារតែអាការធ្វើតេស្តនោះទេ ។ រីឯវិស័យឯកជន ត្រូវយកប្រាក់ហើយ សូមជូនដំណឹងសម្រាប់ប្រជាពលរដ្ឋដើម្បីធ្វើ ការតវ៉ា ចំពោះអ្នកណា ក្រុមគ្រូពេទ្យរដ្ឋ ឬពេទ្យស័្មគ្រចិត្តដែលយកឧបករណ៍រដ្ឋទៅធ្វើតេស្តហើយ បែរជាយកលុយគឺខុស»៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ