រកឃើញហើយ សាកសពមេធាវីវ័យក្មេង ដែលបានស្លាប់ដោយសាររលកសមុទ្របោកគួចនៅចំនុចឆ្នេរអូរត្រេះ១
រកឃើញហើយ សាកសពមេធាវីវ័យក្មេង ដែលបានស្លាប់ដោយសាររលកសមុទ្របោកគួចនៅចំនុចឆ្នេរអូរត្រេះ១
ព្រះសីហនុ៖ សាកសពមេធាវីវ័យក្មេង ដែលបានស្លាប់ដោយសាររលកសមុទ្របោកគួចនៅឆ្នេរអូរត្រេះ១ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុរកឃើញហើយ នៅវេលាម៉ោង០៥ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ។
សពជនរងគ្រោះឈ្មោះ ជូ ជាគុយ បានបាត់ខ្លួនកាលពីរសៀលថ្ងៃទី០៣ ខែសីហាម្សិលម៉ិញ ដោយសាររលកបោកបក់គួចបាត់កាលវេលាម៉ោង ១៦និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រហូតមកដល់វេលាម៉ោង ០៥និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ទើបប្រទះឃើញអណ្តែតមកទើរលើឆ្នេរខ្សាច់ ដែលមានចំងាយជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ។
គួរជម្រាបថា៖ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង១៦និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕
No comments