ទីតាំងល្បែងស៊ីសងដុះស្លែ កំពុងតែបើកដំណើរការបានដោយរលូន ដោយគ្មានសមត្ថកិច្ចណាដឹងលឺឡើយ
ចេញផ្សាយដោយ៖ «កងមាស» នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧និង២៦នាទី

ទីតាំងល្បែងស៊ីសងដុះស្លែ កំពុងតែបើកដំណើរការបានដោយរលូន ដោយគ្មានសមត្ថកិច្ចណាដឹងលឺឡើយ
ខេត្តកណ្ដាល៖ ទីតាំងហាងកាហ្វេបង្កើតល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ និងឆ្នោតឡូតូ» មួយកន្លែងស្ថិតនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល (ជាប់វត្តពាមមង្គល) នៅតែបើកដំណើរការបានដោយរលូន ដោយមិនមានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ដឹងលឺឡើយ។
តាមប្រភពព័ត៌មានជាក់ស្ដែងបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បើកទទួលអ្នកញៀនល្បែងស៊ីសង ចាប់ពីម៉ោង៩-១០ព្រឹក រហូតដល់ម៉ោង ៥-៦ល្ងាច ថែមទាំងស្រែកហ៊ោកញ្ជ្រៀវ ឡូឡា ផ្អើលពេញភូមិ ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណា ដឹងលឺឡើយ។
តាមការសង្ស័យតៗគ្នា បានសង្ស័យថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានខ្នងបង្អែកហើយមើលទៅ ទើបអាចដំណើរការបានដោយរលូន។
ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សូមមេត្តាជួយចាត់កម្លាំងជំនាញ ចុះបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។



No comments