គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាជ្ញាធរជាតិអប្សរា កំពុងរៀប ចំជួសជុលពង្រឹងខឿនរួតបាកាណនៅប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា កំពុងរៀប ចំជួសជុលពង្រឹងខឿនរួតបាកាណនៅប្រាសាទអង្គរវត្ត

    សៀមរាប៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុល ពង្រឹងខឿនរួតបាកាណនៅប្រាសាទអង្គរ វត្ត ដើម្បីឱ្យមានភាពរឹងមាំស្រស់ស្អាតឡើងវិញ បន្ទាប់ពីមានការធ្លាក់ និងញែកចេញពីគ្នាកាលពីពេលថ្មីៗកន្លងមកនេះ។

    លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល នៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ មានប្រសាសន៍ថា ក្រុម ការងារជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុល ពង្រឹងខឿនរួតបាកាណ នៃប្រាសាទអង្គរវត្ត ដោយបានរៀបចំពិធីបួងសួងតាមទំនៀម ទម្លាប់បុរាណដើម្បីធ្វើការជួស ជុល កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២១កន្លងទៅនេះ។

    លោកបន្តថា គម្រោងជួស ជុលនេះ នឹងអនុវត្តន៍រយៈ ពេល៥ឆ្នាំ ដើម្បីពង្រឹងថ្មខឿនទាំងបួនជ្រុង ដោយអនុវត្តមួយដំណាក់កាលមួយជ្រុង។

    លោកបន្តទៀតថា បច្ចុប្បន្នក្រុមការងារ កំពុងសិក្សាបែង ចែកភិនភាគថ្មនៅតាមជ្រុងនីមួយៗ មានថ្មដំបូល និងថ្មហោជាង ចែកឱ្យដាច់ពីគ្នា ដើម្បីងាយស្រួលពេលរៀបចំរុញថ្មទៅវិញ។

    សូមជម្រាបផងដែរថា គម្រោងជួសជុលនេះ មិនប៉ះពាល់ដល់ការទស្សនាប្រាសាទរបស់ភ្ញៀវទេសចរទេ ព្រោះថា ការជួសជុលនឹងបែងចែកជាជ្រុងៗ និងជាដំណាក់កាលៗ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ