គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ផ្លូវ១ខ្សែ ត្រូវក្រុមហ៊ុនដឹក កំទេចគ្មានសល់ ដឹកខ្សាច់ ដឹកដី ដឹកថ្មដោយមិនរំខាន សមត្ថកិច្ចពាក់ព័ន្ធ_វគ្គ៣

    ផ្លូវ១ខ្សែ ត្រូវក្រុមហ៊ុនដឹក កំទេចគ្មានសល់ ដឹកខ្សាច់ ដឹកដី ដឹកថ្មដោយមិនរំខាន សមត្ថកិច្ចពាក់ព័ន្ធ_វគ្គ៣

    ផ្សាយចេញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១
    ខេត្តកំពត៖ សហគមន៍ព្រៃឈើភ្នំជប់ «ជ្រោះកង្កែប» នេះស្ថិតនៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានពលរដ្ឋជាច្រើនគ្រួសារ កំពុងធ្វើការរិះគន់  អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ជុំវិញករណី ដែលឈ្មួញមានគ្រឿងចក្រកាយដីភ្នំសហគមន៍ព្រៃសហគមន៍ យកដីភ្នំ និងថ្មភ្នំលក់ថែមទាំងធ្វើរបងព័ទ្ធយកជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងគឃ្លើន ប្រហែលជាមានខ្សែធំ   ទើបមិនរំខានសមត្ថកិច្ចពាក់ព័ន្ធ។

    លោក កុយ យ៉ា មេឃុំព្រៃឃ្មុំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យើងថា៖ «ព្រៃឈើសហគមន៍ ភ្នំជាប់ (ជ្រោះកង្កែប) ស្ថិតនៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានក្រុមហ៊ុនពីរ ទី១ ក្រុមហ៊ុន ហុកចិន្តា យកថ្ម និងទី២ ក្រុមហ៊ុន គឹម វុទ្ធី កាយយកអាចម៍ដីលក់ (ចំនុចកាយដីថ្មភ្នំលក់)។

    ផ្លូវចូលវត្តអង្គធំចុះពីផ្លូវជាតិ ចូលទៅក្នុងចំងាយ ប្រហែល៨ គីឡូម៉ែត្រ ត្រូវបានខ្ទេចខ្ទី ដោយក្រុមហ៊ុនទាំងនោះ បានធ្វើចរាចរណ៍ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៦ល្ងាចជារៀងរាល់ថ្ងៃ។

    ដោយឡែក ក្រុមហ៊ុនបូមខ្សាច់ «ឡុង បុប្ផាភួង» ស្ថិតនៅភូមិម្លិចគល់ ឃុំស្ទឹងកែវស្រុកទឹកឈូ ក៏បានធ្វើចរាចរណ៍នៅ ចំនុចផ្លូវលំនេះដែរ។

    លោកនាយកក្រុមហ៊ុន «ឡុង បុប្ផាភួង» បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា គាត់ដឹកក្នុងមួយថ្ងៃតែ ១២ជើង ទៅ១៥ជើងតែប៉ុណ្ណោះ ហើយការដែលផ្លូវខូចខ្ទេចខ្ទី ដោយសារឡានដឹកថ្ម ក្រុមហ៊ុន ហុក ចិន្តា ដែលកាយថ្មភ្នំលក់ នៅចំនុចទីតាំងខាងលើ ក្រុមការងារអ្នកសារព័ត៌មានយើង បានមកសិក្សាទីតាំងផ្ទាល់ ពិតជាមានករណី បញ្ចេញសកម្មភាព យ៉ាងគឃ្លើន ពិតប្រាកដមែន។

    ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ជាវ តាយ អភិបាល នៃអភិបាលខេត្តកំពត សូមមេត្តាជួយអន្តរាគមន៍ ចំពោះក្រុមឈ្មួញនិងមន្ត្រីមួយចំនួន បានឃុបឃិតជាប្រព័ន្ឋ ក្រោមលេស យកដីទៅចាក់ធ្វើផ្លូវជាតិលេខ៣ (តាមពិតគិតតែប្រយោជន៍ផ្ទាល់ខ្លួន) មិនគិតពីផលប្រយោជន៍ជាតិ។

    ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់មន្ត្រីជំនាញចុះស៉ើអង្កេតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត ដោយក្តីអនុគ្រោះ។

    ក្រុមការងារអ្នកសារព័ត៌មានយើងស្នើសុំដល់ម្ចាស់ក្រុមហ៊ុន បញ្ជាក់ពីអាជ្ញាប័ណ្ណដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ។

    ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕ ដោយ៖ អក្សរ ន៚

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️077906664
    ☎️098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ