បុរសខ្លាំង នៅស្រុកត្រាំកក់ ខលមកអ្នកសារព័ត៌មាន ដើម្បីអោយទំលាក់អត្ថបទ_វគ្គ២

បុរសខ្លាំង នៅស្រុកត្រាំកក់ ខលមកអ្នកសារព័ត៌មាន ដើម្បីអោយទំលាក់អត្ថបទ_វគ្គ២
ផ្សាយចេញនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ខេត្តតាកែវ៖ ក្នុងករណីគ្រឿងចក្រចូលឈូសឆាយ ដីភ្នំមួយកន្លែង នៅចំនុច (ង70) ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគេស្គាល់ថាជាដីលោក សាយ វណ្ណៈ អភិបាលរង ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងបញ្ចេញសកម្មភាពយ៉ាងរលូន ជាប់និងប៉ុស្តិ៍ (ង70)។
យោងតាមលោក ហុង មេប៉ុស្តិ៍ (ង70) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា៖ ដីដែលគ្រឿងចក្រឈូសឆាយ គឺជាដីរបស់លោក សាយ វណ្ណៈ អភិបាលរង ស្រុកត្រាំកក់ ដែលមានប្លង់កាន់កាប់អចលនទ្រព្យត្រឹមត្រូវ ហើយនៅពេលនេះត្រូវធ្វើកន្លែងលំហែរកាយរបស់ លោកអភិបាលរងស្រុកតែម្តង។
ក្រុមការងារមិនអាចសុំការបំភ្លឺពី លោក កៅ វគ្គសែល អភិបាលត្រាំកក់បានទេ ដោយដោយខលទូរស័ព្ទទៅលោក ចូលគ្មានអ្នកលើក។
តាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមទៀតថា ទីតាំងដីនៅតំបន់នោះ មានពាក់ព័ន្ធ ជាមួយ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកបង្គោលរបង ទៅដាំដើមស្រកានាគ នៅចំនុចខាងលើនោះដែរ (នេះបើតាមសម្តីប្រជាពលរដ្ឋដែរបានអះអាង)។
ចំណែកលោក សាយ វណ្ណៈ បានខលមកក្រុមការងារអ្នកសារព័ត៌មានយើង អោយកែសម្រួលអត្ថបទ បើមិនកែសម្រួលទេ និងត្រូវ ទទួលខុសត្រូវ ចំពោះមុខច្បាប់។
បន្ទាប់ពីក្រុមការងារយើងមិនព្រមលុបព័ត៌មាន នាវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៥ ខែកញា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានម្នាក់ ខលមកសម្របសម្រួល ដោយបញ្ជាក់ថា៖ ស្គាល់គ្នាជាមួយលោក សាយ វណ្ណៈ។
ក្នុងនាមអ្នកសារព័ត៌មាន ប្រកបដោយវីជ្ជាជីវៈក្រមសីលធម៌ សុជីវធម៌ ការស្គាល់គ្នាជាមួយ លោកមន្ត្រីរាជការ គឺជាការល្អប្រសើរ ក្នុងការរួមសហការ ក៏ប៉ុន្តែការស្គាល់គ្នានោះ មិនមែនការពារ បុគ្គលដែលប្រព្រឹត្តបទល្មើសនោះឡើយ។
រីឯលោក ផេន វុធ ប្រធានមន្ទីរ រ៉ែនិង ថាមពលខេត្ត តាកែវ ក្រុមការងារអ្នកសារព័ត៌មានយើងខលទៅ ដើម្បីសុំបំភ្លឺ បែរជាលោកថា រឿងនិងត្រូវសួរទៅ នាយទាហាន ដែលប្រចាំការនៅទីនោះ និងខលទៅសួរលោក សាយ វណ្ណៈ ខ្លួនឯងទៅ ក្នុងករណីដែលលោក ផេន វុធ ប្រធានមន្ទីររ៉ែ និងថាមពល រូបនេះ បញ្ចេញ អាកប្បកិរិយា ដោយមិនមានការទទួលខុសត្រូវ។
ប្រជាពលរដ្ឋសុំសូមណូមពរដល់លោក អ៊ូច ភា អភិបាល ខេត្តតាកែវ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កតរឿងនេះផង។
ក្រុមការងារអ្នកសារព័ត៌មានយើងស្នើសុំដល់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេតរឿងនេះ ដោយក្តីអនុគ្រោះ តាមអនុសាសន៍របស់សម្តេច ធ្លាប់មានប្រសាសន៍ថា (អ្នកសារព័ត៌មាន មិនបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិត) (ចុះផ្សាយរឿងពិត ការពារសម្បត្តិរដ្ឋ )។
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង និងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664






No comments