ជម្លោះផ្លូវ រវាងប្រជាពលរដ្ឋ ជាមួយលោកស្រី លីង អៃហ័រ ឈានដល់ការស្នើសុំទៅអាជ្ញាធរអោយជួយដោះស្រាយជាលើកទីពីរ_វគ្គ១
ជម្លោះផ្លូវ រវាងប្រជាពលរដ្ឋ ជាមួយលោកស្រី លីង អៃហ័រ ឈានដល់ការស្នើសុំទៅអាជ្ញាធរអោយជួយដោះស្រាយជាលើកទីពីរ_វគ្គ១
ផ្សាយចេញនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ខេត្តកំពត៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋ ចំនួន ៣២គ្រួសារ ដែលមានវិវាទជាមួយលោកស្រី លីង អៃហ័រ រឿងផ្លូវ ចេញ-ចូល ដែលពួកគាត់ធ្វើការដាំដុះអាស្រ័យផលនៅតំបន់តាអុយ (គៀកកិតតំបន់វាលវែង) ក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ក្នុងដីឧទ្យានជាតិមុនីវង្សបូកគោ។
លោក គ្រី ផល្លី ពលរដ្ឋដែរធ្វើចំការក្នុងដីជម្លោះផ្លូវ ចេញ-ចូល នេះ បានរៀបរាប់ថា៖ កន្លងមកផ្លូវ ដែលបងប្អូនប្រើប្រាស់សព្វថ្ងៃនេះ ជាផ្លូវចាស់យូរមកហើយ ដោយសារលោកស្រី លីង អៃហ័រ គាត់ទិញដីទាំងលើផ្លូវនិងក្រោមផ្លូវទើប លោកស្រីរកមធ្យោបាយ ដើម្បីបិទផ្លូវដែលពលរដ្ឋ ប្រើប្រាស់ ហើយប្រើលេសថា ធ្វើផ្លូវថ្មីសងឲ្យធ្វើដំណើរ។
ប្រជាពលរដ្ឋទាំង៣២គ្រួសារ បានលើកឡើងថា៖ «បើធ្វើផ្លូវវាង ឆ្លងកាត់វិញនោះ តើអ្នកមានចំការនៅខាងលើអោយគាត់ចេញ-ចូលផ្លូវណា បើ ទុរេន ចេក ដូង ស្វាយ ខ្នុរ…ល្មមប្រមូលផល ត្រូវដឹកទៅលក់ ដើម្បី ចិញ្ចឹមជីវិត បើធ្វើផ្លូវថ្មី មិនប្រាកដថាបានប្រើរហូតដូចផ្លូវដែលមានស្រាប់នោះទេ ហើយវាងឆ្ងាយផង»។
បញ្ជាក់ដែរថា៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៣រសៀល លោក ច័ន្ទ សោធន អភិបាលរង នៃគណៈអភិបាលស្រុកទឹកឈូ បានចុះ ត្រួតពិនិត្យ ទីតាំងជម្លោះ ដើម្បីសិក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋ តាមសុំណូមពរ មិនតែប៉ុណ្ណោះ លោក អភិបាលរងស្រុក បានមានប្រសាសន៍ថា៖ សូមឲ្យប្រជាពលរដ្ឋរក្សានៅភាពស្ងប់ស្ងាត់ កុំប្រកែកគ្នា ព្រោះអាជ្ញាធរពាក់ព័ន្ធ កំពុងរៀបចំរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយមានតម្លាភាព។
លោកអភិបាលរង បានបញ្ជាក់ទៀតថា៖ ផ្លូវដែលកាត់ចំកណ្តាលដី នេះ សូមរក្សាទុក នៅសភាពដើមសិន ដើម្បីរកដំណោះស្រាយ មិនមានការបិទផ្លូវ ឬដាក់គ្រឿងចក្រចូលឈូសឆាយ អ្វីទាំងអស់ ហើយត្រូវជ្រើសរើសអ្នកតំណាង របស់ភាគីទាំងសងខាង ចំនួន៥នាក់ទៅ១០នាក់ ដើម្បីទៅសម្របសម្រួល នៅសាលាស្រុក។
ក្រុមការងារអ្នកសារព័ត៌មានយើង និងផ្សព្វផ្សាយព័ត៌មានបន្ត ក្នុងករណីខាងលើ សូមអរគុណ៕
No comments