សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំពីជំងឺកូវីដ ដឹកនាំដោយប្រធានាធិបតីអាមេរិក
សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំពីជំងឺកូវីដ ដឹកនាំដោយប្រធានាធិបតីអាមេរិក
ផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកលក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាតនិងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកតាមប្រព័ន្ធ វីដេអូ។
កិច្ចប្រជុំកំពូលនេះនឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភពលោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ (draft Targets)។
សុន្ទរកថារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់បន្ទាន់ ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និង សារៈសំខាន់ក្នុងការកំណត់នូវ រាល់វ៉ាក់សាំងទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ដោយគ្មានការរើសអើង៕
No comments