គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅ​វត្ត​ជ័យ​គិរី ហៅ​ (​វត្ត​ភ្នំហាន់ជ័យ​)

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅ​វត្ត​ជ័យ​គិរី ហៅ​ (​វត្ត​ភ្នំហាន់ជ័យ​)

    ផ្សាយចេញនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១
    កំពង់ចាម៖ នៅ​ព្រឹក​ទី២២ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូ​ង ចរិយា ប្រធាន​កិត្តិយសសាខាសមាគមនារី​ក​ម្ពុ​ជាដើម្បី សន្តិភាព ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម និងដោយមាន អញ្ជើញចូលរួមពី លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​០១ នៅ​វត្ត​ជ័យ​គិរី ហៅ​(​វត្ត​ហាន់ជ័យ​) ស្ថិតនៅ​ក្នុងភូមិ ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​ឧទ្ទិសមគ្គផល កុសលផល​បុណ្យ ជូនមាតា បិតា ញាតិ​កកាទាំងប្រាំពីរសន្តាន ដែល​បាន​ចែក​ឋាន និង​អ្នកស្លាប់ ដោដោយសារជំងឺកូ​វិដ-១៩ រួមនិង អតីតយុទ្ធជនស្នេហាជាតិ សូមឲ្យវិញ្ញាណក្ខនរបស់ពួកគាត់​មក​ទទួលយក​កុសលផល​បុណ្យ និងបានទៅ​កើត​ក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​

    ​ថ្លែងនៅក្នុងពិធីបុណ្យនោះ ឯកឧត្តមអភិបាលខេត្ត បាន​អំពាវនាវ​ដល់​ពុទ្ធបរ​ស័​ទ​ទាំងអស់ នៅពេល​មកកាន់​បិណ្ឌ​តាម​វត្ត​អារាម​នីមួយៗ ត្រូវ​មានការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយត្រូវចូលរួមអនុវត្តទៅតាមវិធានការរបស់សុសុខាភិបាល និងវិធានការរបស់ប្រមុខ​រដ្ឋាភិបាល «៣ ការពារ​ និង ៣កុំ»។

    ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា យើយើងមិនត្រូវធ្វេស បប្រហែសនៅពេលធ្វើ​ដំណដំណើរទៅកាន់វត្ត​អារាម​ណាមួយ​ ដោយដោយត្រូវចូលរួមគោរព​ច្បាប់​ចរាចរណ៍ មានការ​យោគយល់ អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ វិញ​ទៅមក​ក្នុងការ​ធ្វើដំណើរដើម្បី​សេចក្តីសុខ និងសុវត្ថិភាព​ទទាំងអស់គ្នា។​

    ​ក្នុងពិធីកាន់បិណ្ឌ​វេវេទី១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ព្រមទាំងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅវត្ត​ជ័យ​គិរី ហៅ (​វត្ត ភ្នំហាន់ជ័យ​) រួមមាន​:

    អង្ករ​ចំនួន​២០០​ គីឡូក្រាម -មី​ចំនួន​៥​កកេស -ទឹកបរិសុទ្ធ​៥​កកេស -ទឹកក្រូច ៥​កកេស -និង​ទឹកដោះគោ​ខាប់ ១ កេស​ -តែ ចំនួន ៥ កញ្ចប់ -ស្ករស ចំនួន ៥ គគីឡូ -ចង្ហាន់ ចំនួន ៧ ស្រាក់ ផ្លែឈើ ចំនួន ៥ កន្ត្រក់ និងបច្ច័យ​សម្រាប់​កសាងដែលជាថវិការផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់​ដា និង លលលោកជំទាវ ចំនួន ២,០០០,០០០ រៀល បូករួម ថវិកា ១០០​ដុល្លារ និងថវិការបស់​សប្បុរសជន​ចំនួន ៣,៣០០,០០០ រៀល ផងដែរ​។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ