គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកធ្លាយ បុគ្គលក្រុមហ៊ុន យូអ៉ីហ្វា លីមីធីត ប្រើអំពើហឹង្សា ដោយដំបងឆក់ទៅលើប្រជាពលរដ្ឋនៅភូមិបុសតាផង់

    បែកធ្លាយ បុគ្គលក្រុមហ៊ុន យូអ៉ីហ្វា លីមីធីត ប្រើអំពើហឹង្សា ដោយដំបងឆក់ទៅលើប្រជាពលរដ្ឋនៅភូមិបុសតាផង់

    ផ្សាយចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១
    ខេត្តតាកែវ៖ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ បានស្នើសុំអោយអង្គភាពអ្នកសារព័ត៌មានយើង ជួយផ្សព្វផ្សាយព័ត៌មាន ក្នុងករណី បុគ្គលិកក្រុមហ៊ុន យូអ៉ីហ្វា បានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ ដោយឆក់និងដំបងឆក់ ទៅលើឈ្មោះ. ប៉ុល ណារី ភេទប្រុស.អាយុ.២៨.ឆ្នាំ រស់នៅអាស្រ័យផល ដាំដំណាំ និងរស់នៅតំបន់ ស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ខេត្តតាកែវ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា: កាលគ្រាដើម តំបន់ដីទំនាស់នេះ ជាដីរបស់រដ្ឋ មានប្រជាពលរដ្ឋ ១៦គ្រួសារ មករស់នៅ ដាំដុះប្រើប្រាស់និងអាស្រ័យផល លើដីនេះក្នុងឆ្នាំ២០០៨មក ម្ល៉េះ ដល់ឆ្មាំ២០១៥ទើបមានប្រជាពលរដ្ឋ កើនឡើង ៣៦គ្រួសារ  បច្ចុប្បន្ននេះមានប្រជាពលរដ្ឋ៦៨គ្រួសារ នៅនៅកាន់កាប់អាស្រ័យផល នៅក្នុងតំបន់ ស្រែជើងរាស្ត្រ នេះ។

    នៅក្នុងឆ្នាំ២០១៩មានបុគ្គលឈ្មោះ វុធផល្លីមន្ត្រីផ្កាយបី លោក សនពៅនិងលោក.ញ៉ិប ស្រ៊ន.ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដឹកនាំកម្លាំងចំរុះមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ មានទាំង ភូមិ.ឃុំ.ស្រុក.ខេត្ត មកសួរនាំ រឿងប្រជាពលរដ្ឋ មករស់នៅចំការប្រេងខ្យល់នៅថ្ងៃទី០៣ខែកក្កដាឆ្មាំ២០២១។

    លោក វុធ ផល្លី ដែលប្រជាពលរដ្ឋ អះអាងថា ជាកូន ប្រសារលោក ស ថេង និងបក្សពួកបាននាំ កម្លាំងសន្តិសុខ ចំនួន ២៦នាក់ ដើរគំរាមកំហែង ប្រើដំបងឆក់ វាយលើប្រជាពលរដ្ឋ មានទាំងពូថៅ ញញួរ រុះរើដុតផ្ទះ ប្រជាពលរដ្ឋ ១៦ខ្នងយ៉ាងព្រៃផ្សៃ គ្មានអាណិតអាសូរ។

    មិនតែប៉ុណ្ណោះលិចឈ្មោះ ស លីស៊ូន ជាកូនប្រុសលោកវុធ ផល្លី មានអាយុទើបតែ ២១ឆ្មាំសោះ ជាដើមបណ្តឹង ប្តឹងប្រជាពលរដ្ឋ ទៅតុលាខេត្តតាកែវ (ពីបទផ្សេងៗ-មានបទបំពាន យកដីក្រុមហ៊ុន និងបទបង្ករហឹង្សា ទៅវិញ។

    សព្វថ្ងៃនេះប្រជាពលរដ្ឋទាំងអស់បានធ្វើផ្លូវ ដែលមានទទឹង ១៥មែត្រ និងបណ្តោយ៧៥០មែត្រ មានទាំងជីក ស្រះចិញ្ចឹមត្រី ធ្វើស្រែ ចំការ មាន ដូង ស្វាយ ចេក តាមរូបភាពបុគ្គលទាំងនោះ មកធ្វើទុក្ខបុកម្នេញប្ដឹងផ្តល់ប្រជាពលរដ្ឋឥតឈប់ឈរ ថាជាដីរបស់ក្រុមហ៑ុន លោក ភី រ៉ាវិន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ ចុះមកចុចGPSលើដីចំការពលរដ្ឋ ពេលសួររកឯកសារនិងអាជ្ញាប័ណ្ណ លោកថា មកលើកក្រោយមានហើយ ក្នុងពេលក្រុមមន្រ្តីឃុំ ស្រុក ខេត្តមកធ្វើការ ពលរដ្ឋសួរនាំ ពួកមន្រ្តីទាំងនោះឆ្លើយថា តួនាទីជាពលរដ្ឋមិនចាំបាច់ចង់ដឹងរឿងឯកសាររបស់មន្រ្តីនោះទេ មិនដឹងថាពួកគាត់សំអាងលើអី។

    លោក អ៊ុក ប៊ុនធឿន ពលរដ្ឋម្នាក់ ដែលរស់នៅលើដីដែលក្រុមហ៊ុនធ្វើការបណ្ដេញចេញនេះដែរបានប្រាប់ថារឿងរ៉ាវដែលកើតមានវិវាទលើទីតាំងខាងលើ គឺរយ:ពេលច្រើនឆ្នាំមកហើយ ហើយនៅតែបន្តអូសបន្លាយ ជម្លោះរវាងភាគីក្រុមហ៊ុននិងពលរដ្ឋម្ដងហើយម្ដងទៀត។

    ពលរដ្ឋបានដាក់ពាក្យស្នើសុំវាស់វែងទៅកាន់ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរកសិកម្ម រួចរាល់ នៅតែរងចាំដំណឹងពីស្ថាប័នទាំងនោះ ចុះមកធ្វើការ បើមន្ត្រីពាក់ព័ន្ធសំរេចអារកាត់យកដីនេះអោយទៅក្រុមហ៊ុននោះ ពលរដ្ឋមិនអាចទទួលយកបានទេ ។

    ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើសុំទៅឯកឧត្តម ដួង តារា (នាយកឧទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី)ដើម្បីសុំអន្តរាគមន៍ ជួយរកដំណោះស្រាយ ក្នុងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន យូអុីហ្វា លីមីធីត រួចមកហើយដែរ! (នេះយោងតាមសម្តីរបស់ប្រជាពលរដ្ឋ)។

    ហើយនៅក្នុងករណីនេះដែល ជនរងគ្រោះ មិនទាន់បានទទួល សំណងណាមួយនៅឡើយទេ។

    ប្រជាពលរដ្ឋដែរជាជនរងគ្រោះស្នើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូមមានចំណាត់ការក្នុងករណីរឿងនេះផង។

    ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារខាងសារព័ត៌មានយើង និងរងចាំការបំភ្លឺគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️077906664
    ☎️098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ