ប្រជាពលរដ្ឋជិត ៤០០គ្រួសារ ត្រូវបានឈ្មួញមានអំណាច ឃុបឃិតគ្នាជាមួយមន្ត្រីថ្នាក់ក្រោម យកគ្រឿងចក្រឈូសឆាយលំនៅដ្ឋាន ផលដំណាំ ទន្ទា្រនយកដី
ប្រជាពលរដ្ឋជិត ៤០០គ្រួសារ ត្រូវបានឈ្មួញមានអំណាច ឃុបឃិតគ្នាជាមួយមន្ត្រីថ្នាក់ក្រោម យកគ្រឿងចក្រឈូសឆាយលំនៅដ្ឋាន ផលដំណាំ ទន្ទា្រនយកដី
ខេត្តកំពត៖ ផ្ទះនិងដី ផលដំណាំ ជាច្រើនហិចតារបស់ប្រជាពលរដ្ឋប្រមាណជាជិត ៤០០គ្រួសារ នៅតំបន់ក្បាលខ្លាកូន (ខាងជើងវាលវែង វាលឈើត្រាវ) ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្រូវបានឈ្មួញមានអំណាច ឃុបឃិតគ្នាជាមួយ មានមន្ត្រីថ្នាក់ក្រោម ប្រើគ្រឿងចក្រឈូសឆាយលំនៅដ្ឋាន ផលដំណាំ ទន្ទា្រនយកដីរបស់ប្រជាពលរដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងគឃ្លើន។
ជាក់ស្តែងក្រុមការងារអ្នកសារព័ត៌មានយើងចុះថតផ្ទាល់ ដល់ចំណុចកើតហេតុ ឃើញមាន ចេក ដូង ស្វាយ និងដំណាំផ្សេងៗ ត្រូវបានមេឈ្មួញចូលឈូសឆាយ ទន្រ្ទាន បំពានកំទេចចោល យ៉ាងអនាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរនិងសមតកិច្ចមូលដ្ឋានឡើយ។ (ប្រហែលត្រូវថ្នាំសណ្តំអស់ហើយមើលទៅ)
ប្រជាពលរដ្ឋជារាប់សិបគ្រួសារ បញ្ជាក់ថា៖ ឈ្មួញដែរទន្ទា្រនដីរបស់ប្រជាពលរដ្ឋ គឺជាក្រុមហ៊ុនរបស់លោកស្រី ឈុំ ផល្លី បានចុះទិញដីរបស់ប្រជាពលរដ្ឋមិនបាន ក៏រៀបចំក្លែងឯកសារយកតែម្តងទៅ កុំឲ្យពិបាកក្នុងការទូទាត់។
សកម្មភាពឈូសឆាយ បំពាន ធ្វើរបង ហ៊ុព័ទ្ធ ធ្វើជារបស់កម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យ នៅតំបន់ទីតាំងខាងលើ ដោយមិនមានដំណោះស្រាយមួយណា គួរអោយកត់សម្គាល់នៅឡើយ ហើយអ្វីដែលហួសចិត្តទៅទៀតនោះ គឺមានបុគ្គលពីរនាក់ ដែលប្រជាពលរដ្ឋអះអាងថាជាមន្ត្រី កំពុងចេញសកម្មភាព ឈូសឆាយគំទេច សាងសង់ផ្ទះថ្មីយ៉ាងរំភើយ ភ្ជាប់និងកាំភ្លើង AK មួយដើមថែមទៀតផង។
ប្រជាពលរដ្ឋរង់គ្រោះបញ្ជាក់ទៀតថា៖ បុគ្គលដែរលក់ដីទៅអោយក្រុមហ៊ុនរបស់លោកស្រី ឈុំ ផល្លី គឺមិនមែនជាម្ចាស់ដីដែររស់នៅអាស្រ័យផល នៅចំនុចទីតាំងខាងលើនោះឡើយ តាមរូបភាពដែលទទួលបានពីប្រជាពលរដ្ឋ ការកក់លុយ រវាងឈ្មួញនិងបក្សពួក ជាមួយលោកស្រី ឈុំ ផល្លី អមជាមួយលោក ថាវ វណ្ណារ៉េត មេឃុំត្រពាំងភ្លាំង គឺបានបញ្ជាក់យ៉ាងច្បាស់លាស់ ពីការឃុបឃិត គ្នាជាប្រព័ន្ធ ក្នុងការរៀបចំឆាកល្ខោន បំភាន់ភ្នែកថ្នាក់ដឹកនាំ ដោយមានឯកឧត្តម ជាវ តាយ ជាអភិបាលនៃខណៈអភិបាលខេត្តកំពត។
អង្គភាពសារព័ត៌មាន «កងមាស» បានចុះយកព័ត៌មាន នៅទីតាំងភូមិសាស្ត្រ ពិត ក្នុងគោលបំណង សាងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ បំពេញកាតព្វកិច្ច ជាកញ្ចក់ឆ្លុះបញ្ចាំង ជានាក់នាំសារជូន ប្រមុខរាជរដ្ឋាភិបាល។
ការទរទូចស្នើសុំ របស់ប្រជាពលរដ្ឋទៅកាន់ ឯកឧត្តម ជាវ តាយអភិបាលនៃខណៈអភិបាលខេត្តកំពត សូមមេត្តាចាត់វិធានការ ចំពោះមន្ត្រី គ្រាប់ល្ពៅនិងបក្សពួក ឈ្មួញចូលឈូសឆាយ ធ្វើរបងហ៊ុព័ទ្ធ យកដីដែលប្រជាពលរដ្ឋ អាស្រ័យផល និងក្លែងឯកសារភូតភូរ កហុកថ្នាក់ដឹកនាំ សូមកុំបន្តនៅស្ងៀមស្ងាត់បែបនេះ។
ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តា ចុះស៊ើបអង្កេត រឿងនេះផងទាន។
ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារអ្នកសារព័ត៌មានយើង និង រងចាំការបំភ្លឺគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments