បែកធ្លាយ ក្រុមហ៊ុនបូមខ្សាច់ «ឡុង បុប្ផាភូង» ស្ថិតនៅចំណុច ភូមិម្លិចគល់ឃុំ ស្ទឹងកែវ ដឹកជញ្ជូនខ្សាច់ ធ្វើអោយផ្លូវខ្ទិចអស់.វគ្គ១
បែកធ្លាយ ក្រុមហ៊ុនបូមខ្សាច់ «ឡុង បុប្ផាភូង» ស្ថិតនៅចំណុច ភូមិម្លិចគល់ឃុំ ស្ទឹងកែវ ដឹកជញ្ជូនខ្សាច់ ធ្វើអោយផ្លូវខ្ទិចអស់.វគ្គ១
ផ្សាយចេញនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ខេត្តកំពត៖ ការដ្ឋានខ្សាច់មួយកន្លែងដែលស្ថិតនៅភូមិម្លិចគល់ឃុំស្ទឹងកែវស្រុកទឹកឈូខេត្តកំពត ផ្លូវចូលពីក្លោងទ្វារវត្តអង្គធំផ្លូវជាតិលេខ 3 ចូលទៅក្នុងចំងាយជាង8គីឡូម៉ែត្រ ត្រូវបានខូចខាតខ្ទិច ដោយសារ ការដឹកជញ្ញូន ខ្សាច់ក្រុមហ៑ុនដែលបូមខ្សាច់ទាំងនោះ។
បន្ទាប់ពីប្រជាពលរដ្ឋស្នើសុំអោយអង្គភាពអ្នកសារព័ត៌មាន ចុះសិក្សា នៅចំនុច ទីតាំងខាងលើ មានរថយន្តជាច្រើនគ្រឿង កំពង់ បញ្ចេញ សកម្មភាពយ៉ាងអនាធិបតេយ្យ មានទាំងដឹកខ្សាច់ មានទាំងដឹកថ្ម ធ្វើអោយ ប៉ះពាល់ ដល់ផ្លូវ សាធារណៈ និងបរិស្ថាន រដូវវស្សា ធ្វើអោយផ្លូវបាក់ស្រុត រដូវប្រាំង ដីហ៊ុយ សូម្បីតែពេលហូបបាយ ក៏ពិបាក។
បន្ទាប់ពីក្រុមការងារអ្នកសារព័ត៌មានយើង សូមការបំភ្លឺ ពីសំណាក់លោក នាយក ក្រុមហ៊ុន ឡុង បុប្ផាភូង លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យើងថា ផ្លូវលំ ជាផ្លូវសាធារណៈ មិនមែនតែក្រុមហ៊ុនរបស់គាត់តែម្នាក់នោះទេ មានក្រុមហ៊ុនជាច្រើនទៀត ក៏ធ្វើចរាចរណ៍លើនោះដែរ មានក្រុមហ៊ុនកាយយកថ្មភ្នំលក់ជាច្រើនក្រុមហ៊ុន ដែរលោកមិនបានស្គាល់ឈ្មោះ។
ក្រុមការងារអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីសំណាក់ ក្រុមហ៊ុន លោក ហុក ចិន្តា បានទេ ដោយមិនមានលេខ ទំនាក់ទំនង។
ចំណែកក្រុមហ៊ុន បូមខ្សាច់ នៅចំនុចទីតាំងខាងលើ ក្រុមការងារយើង សូមពិនិត្យ មើល អាជ្ញាប័ណ្ណ ក្នុងការបង្កើតអាជីវកម្ម គាត់ថា បើចង់មើលត្រូវទៅមើលនៅ មន្ទីរទៅ មានឯកសារនៅទីនោះ។
លោក..សូ វិចិត្រ .ប្រធានមន្ទីរ រ៉ែនិង ថាមពលខេត្ត កំពត គួរមានវិធានការ ទប់ស្កាត់ ក្នុងការបាក់ស្រុត ដីតាមម៉ាត់ច្រាំង ដោយក្តីអនុគ្រោះ។
លោក ចាន់ វណ្ណាប្រធានមន្ទីរ ធនធាន ទឹកនិងឧតុនិយម ខេត្ត កំពត គួរ ចាត់មន្ត្រីជំនាញចុះសិក្សា នៅទីតាំង ភូមិសាស្ត្រ ដែលក្រុមហ៊ុន កំពង់បង្កើតអាជីវកម្ម នេះផង។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments