គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីសុរិយោដីស្រុកស្អាងម្នាក់ពីបទ «ឆបោក»

    ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីសុរិយោដីស្រុកស្អាងម្នាក់ពីបទ «ឆបោក»

    ផ្សាយចេញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
    ភ្នំពេញ៖ ចៅក្រមស៉ើបសួរនៃសាលដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ មាស ពន្លឺ ពីបទ «ឆបោក» ក្រោយមិនចូលខ្លួនតាមដីកាកោះហៅនាពេលកន្លងមក។ នេះបើយោងតាមដីកាដែលអង្គភាពព័ត៌មានយើង ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

    ខ្លឹមសារក្នុងដីកាបញ្ជាក់ថា ឈ្មោះ មាស ពន្លឺ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានចោទពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃពី២៥ ខឺមីនា ឆ្នាំ២០១៩ បទល្មើសដែលមានឲ្យចែងផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌដែលតាមបទចោទនេះគឺជាបទមជ្ឈិម និងកំណត់ទោសឲ្យជាប់ពន្ធនាគារ។

    គួរជម្រាបជូនថា បុគ្គលឈ្មោះ មាស ពន្លឺ រូបនេះជាមន្ត្រីសុរិយោដីស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងមានរឿងរ៉ាវរងបណ្ដឹងជាច្រើននៅឯខេត្តកណ្ដាល ដោយប្រើប្រាស់ក្នុងរូបភាពឆបោកលើរូបមន្តតែមួយ៕

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ