គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាជីវករលក់ដូរក្នុងផ្សារសាមគ្គីចំនួន៣២តូប និងឈ្មោះ លី ហួយ បានពេញចិត្ត និង គាំទ្រចំពោះ ដំណោះស្រាយឈ្នះឈ្នះ របស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត

    អាជីវករលក់ដូរក្នុងផ្សារសាមគ្គីចំនួន៣២តូប និងឈ្មោះ លី ហួយ បានពេញចិត្ត និង គាំទ្រចំពោះ ដំណោះស្រាយឈ្នះឈ្នះ របស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត

    ខេត្តកំពត៖ ថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ អាជីវករលក់ដូរក្នុងផ្សារសាមគ្គី ចំនួន ៣២តូប និងឈ្មោះ លី ហួយ រីករាយពេញចិត្ត និង គាំទ្រចំពោះ ដំណោះស្រាយ ឈ្នះឈ្នះ របស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។

    ជម្លោះដ៏រ៉ាំរ៉ៃអស់រយៈពេល ៨ឆ្នាំ រវាងអាជីវករ ចំនួន ៣២ តូប និងលោកស្រី លី ហួយ ត្រូវបានបញ្ចប់១០០% ក្រោមកិច្ចសម្របសម្រួលដ៏បុិនប្រសប់របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

    កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំឈ្មោះ ទុរេន ក្នុងសាលាខេត្តកំពត បានរៀបចំកិច្ចសម្រុះសម្រួលអាជីវករចំនួន ៣២ តូប និងឈ្មោះ លី ហួយ ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។ដោយមានការចូលរួមពី៖

    - លោកនាយករដ្ឋបាលសាលាខេត្តកំពត
    - លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត
    - ក្រុមការងារររដ្ឋបាលសាលាខេត្តកំពត
    - ក្រុមការងាររដ្ឋបាលសាលាក្រុងកំពត
    - និងប្រធានផ្សារសាមគ្គីទីរួមខេត្តកំពត។

    ភាគីទាំងសងខាងបានព្រមព្រៀងគ្នាទទួលយកតាមយុទ្ធសាស្រ្ត និងលក្ខខណ្ឌដែល ឯកឧត្តម ជាវ តាយ ដាក់ជូនដូចខាងក្រោម៖

    ១-អាជីវករផ្សារត្រីចំនួន៣២ តូបត្រូវប្រគល់ប្រាក់ចំនួន ៥,០០០(ប្រាំពាន់)ដុល្លារអាមេរិក ក្នុង ១តូប សរុបជាទឹកប្រាក់ទាំង៣២តូប ស្មើនឹង ១៦០,០០០(ដប់ប្រាំមួយម៉ឺន)ដុល្លារអាមេរិកឱ្យទៅឈ្មោះ លី ហួយ ហៅ លាងហួយ តាមរយៈរដ្ឋបាលសាលាក្រុងកំពត ដែលមានលោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត។

    ២-លោកស្រី លី ហួយ យល់ព្រមទទួលយកប្រាក់នេះ ព្រមទាំងដកពាក្យបណ្ដឹងរដ្ឋប្បវរណីពីតុលាការដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ចប់ទំនាស់នេះជាស្ថាពរ។

    ៣-លោកស្រី ជុំ សុគន្ធា អ្នកវិនិយោគផ្សារសាមគ្គីយល់ព្រមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២៥,០០(ពីរពាន់ប្រាំរយ) ដុល្លារអារមេរិក ដើម្បីជួសជុលដំបូលផ្សារត្រី ក្នុងករណីមានការខ្វះថវិកា ហើយរដ្ឋបាលសាលាខេត្តនិងជួយបន្ថែម។

    ៤- រដ្ឋបាលសាលាក្រុងកំពត ក៏បានធ្វើលិខិតបញ្ជាក់សិទ្ធិកាន់កាប់តូបទៅឱ្យអាជីវករលក់ដូរទាំង៣២តូបផងដែរ។

    សូមបញ្ជាក់ថា៖ ករណីទំនាស់ខាងលើនេះ លោក លាង រឿនសុធីអភិបាល នៃគណៈអភិបាលក្រុងកំពត ក៏បានខិតខំព្យាយាមដោះស្រាយជាច្រើនលើកច្រើនសារមកហើយ ដោយឡែកគូភាគីទំនាស់ពុំព្រមទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្ត្រឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ