ផ្លូវថ្នល់ ក្រាលបេតុង ជាច្រើនខ្សែ ក្នុងឃុំកងតាណឹង ស្រុកកងមាស បានស្ថាបនា រួចរាល់ សម្រេចបានទាំងស្រុង
ខេត្តកំពង់ចាម៖ ផ្លូវថ្នល់តាមមូលដ្ឋាន ជាច្រើនខ្សែ ទូទាំងក្នុងឃុំកងតាណឹង នៃស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរមូលដ្ឋាន ធ្វើការស្ថាបនាកែលម្អជួសជុល បានសម្រេចរួចរាល់ជាស្ថាពរ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
នេះបើយោងតាម រដ្ឋបាលឃុំកងតាណឹង នៃស្រុកកងមាស ខេត្តកំពង់ចាម ដឹកនាំដោយលោក មួន វិរៈ មេឃុំកងតាណឹង បានឱ្យដឹងថា «ផ្លូវជាច្រើន ទូទាំងឃុំកងតាណឹង បានស្ថាបនាដោយធ្វើការចាក់ក្រាលជាបេតុង បានរួចរាល់ជាស្ថាពរហើយ និងសម្រេចបញ្ចប់ការសាងសង់ទាំងស្រុង នៅថ្ងៃ១៦ សីហា ២០២៤នេះ»។
រដ្ឋបាលឃុំកងតាណឹងបានឱ្យដឹងដែរថា៖ គម្រោងស្ថាបនាកែលម្អជួសជុលផ្លូវទាំងនេះ គឺរដ្ឋបាលឃុំបានធ្វើការប្រើប្រាស់កញ្ចប់ថវិការបស់មូលនិធិឃុំ ឆ្នាំ២០២៤។
មេឃុំកងតាណឹង លោក មួន វិរៈ បានបន្ថែមទៀតថា៖ ការធ្វើការស្ថាបនាកែលម្អជួសជុលផ្លូវថ្នល់ជាច្រើនខ្សែ ក្នុងមូលដ្ឋាន ឃុំកងតាណឹង នេះ គោលដៅគឺដើម្បីលើកកម្ពស់ការអភិវឌ្ឍ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រួល ឱ្យមានការងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនដែរថា៖ ក្នុងរយៈពេល ២ឆ្នាំ ក្នុងអាណត្តិ៥ របស់មេឃុំកងតាណឹង នៃស្រុកកងមាស ខេត្តកំពង់ចាម ដឹកនាំដោយ លោក មួន វិរ: មេឃុំកងតាណឹង និងក្រុមការងារនៃក្រុមប្រឹក្សាឃុំ បានទទួលសមិទ្ធផលជាច្រើនរួមមាន៖
*ទី១- ប្រឡាយទឹក បានចំនួន ១៤ខ្សែ ក្នុងភូមិកងតាណឹងទី១, ភូមិកងតាណឹងទី២, ភូមិកងតាណឹងទី៣, ភូមិកងតាណឹងទី៤, ភូមិកងតាណឹងទី៥, ភូមិកងតាណឹងទី៧, និងភូមិ កងតាណឹងទី៩។
*ទី២- ផ្លូវដីស បើកថ្មី ចំនួន ១១ខ្សែ ក្នុងភូមិកងតាណឹង១, ភូមិកងតាណឹងទី២,ភូមិកងតាណឹងទី៣, ភូមិកងតាណឹងទី៤, ភូមិកងតាណឹងទី៥, ភូមិកងតាណឹងទី៦, និងភូមិ កងតាណឹងទី៧។
*ទី៣- ផ្លូវក្រាលកំទេចថ្មភ្នំ ចំនួន ១ខ្សែ ប្រវែង ៤៤២ ម៉ែត្រ ក្នុងភូមិកងតាណឹងទី៨។
*ទី៤- ជួសជុលផ្លូវក្រាលថ្ម និងកំទេចឥដ្ឋ ចំនួន ៥ខ្សែ ក្នុងភូមិកងតាណឹងទី២, ភូមិកងតាណឹងទី៣, ភូមិកងតាណឹងទី៤, ភូមិកងតាណឹងទី៥, ភូមិកងតាណឹងទី៦, ភូមិកងតាណឹងទី៧, និងភូមិ កងតាណឹងទី៨។
*ទី៥- ផ្លូវក្រាលបេតុង ៩ភូមិ ចំនួន ១៨ខ្សែ ចាប់ពីភូមិកងតាណឹងទី១ រហូតដល់ភូមិកងតាណឹងទី៩។
*ទី៦- បានដាក់ភ្លើងសូឡា ទូទាំងឃុំ ចំនួន ៣៦២ដើម។
*ទី៧- ផ្លូវកៅស៊ូ ចំនួន ១ខ្សែ ប្រវែង ១៤៣២ ម៉ែត្រ ក្នុងភូមិកងតាណឹងទី៥, ភូមិកងតាណឹងទី៦, ភូមិកងតាណឹងទី៧, និងភូមិ កងតាណឹងទី៨។
ដោយទទួលបានសមិទ្ធិផលជាបន្តបន្ទាប់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំកងតាណឹង បានសម្តែងការសាទរ និងសប្បាយរីករាយ ចំពោះការកកើតឡើងនៅសមិទ្ធិផលថ្មីៗ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ព្រមទាំងស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំទាំងកម្លាំងកាយចិត្តក្នុងការកសាងអភិវឌ្ឍន៍ភូមិឃុំឱ្យមានការរីកចម្រើន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា៕
No comments