បែកធ្លាយ លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញបណ្ដាញ ទំនាក់ទំនងផ្សព្វផ្សាយ telegram
បែកធ្លាយ លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញបណ្ដាញ ទំនាក់ទំនងផ្សព្វផ្សាយ telegram
•នាវេលាម៉ោង ១៩:៣៦នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានផ្ញើរសារសម្លេង លេងសើច មកកាន់ គ្រុប តេលេក្រាម ⟨Group telegram⟩ ដែលសម្លេងនោះបានមានការឆ្លើយឆ្លងគ្នា ច្បាស់ៗ មានស្រី មានប្រុស អាចបញ្ជាក់បានថា ជាការជួបជុំគ្នាលេងល្បែងស៊ីសងពិតប្រាកដ។
ក្នុងសារសម្លេងនោះក៏បានបញ្ជាក់អំពីទង្វើហួសហេតុរបស់លោក សុឹម ឃាង អធិការស្រុកកោះធំ ដែលបានបញ្ចេញវោហាស័ព្ទ មើលងាយមិនគោរពច្បាប់ មិនគោរពតួនាទីរបស់ខ្លួន មិនគោរពដល់មន្ត្រីដែលកំពុងតែអនុវត្តច្បាប់។
•គួររំលឹកផងដែរថា៖ «កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ រូបនេះ បានទទួលរងការចោទប្រកាន់ ពីមន្ត្រីក្រោមឱវាទជាច្រើនរូប នាំគ្នាផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅថ្នាក់ដឹកនាំ ឱ្យជួយពិនិត្យមើលការងារដឹកនាំរបស់លោកអធិការស្រុកកោះធំ និងបក្ខពួកដែលសម្បូររឿងអាស្រូវ។
ក្នុងពាក្យបណ្តឹងនោះបានចោទប្រកាន់លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ និងបក្ខពួក បានធ្វើឱ្យមន្ត្រីនគរបាលក្នុងអធិការដ្ឋានទាំងមូល បែកបាក់សាមគ្គីភាពគ្នា ដោយលោកអធិការ ប្រកាន់យកបក្ខពួកនិយម អួតអាងថាមានខ្សែខ្នងធំៗចាំជួយ រហូតដល់ប្រព្រឹត្តអំពើពុករលួយខុសច្បាប់ជាច្រើន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះ លោកអធិការ ចូលចិត្តដើរផឹកស៊ី ច្រៀងខារ៉ាអូខេ មិនយកចិត្តទុកដាក់ជាមួយការងារ ធ្វើឱ្យក្នុងមូលដ្ឋាន កើតមានបទល្មើសជាបន្តបន្ទាប់ ទាំងអំពើចោរកម្ម លួច ឆក់ និងមានក្មេងទំនើងបង្កអសន្តិសុខពេញមូលដ្ឋាន សូម្បីតែក្មេងជក់ថ្នាំញៀន ក៏សម្បូរ រីឯវង់ល្បែងរីកគ្រប់កន្លែង។
ក្នុងពាក្យបណ្តឹងបានចោទប្រកាន់ទៅលើលោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ រូបនេះ ទៀតថា៖ ដោយឡែក មន្ត្រីណាដែលចង់ឡើងតួនាទីបុណ្យស័ក្តិ ទោះជាខិតខំប្រឹងប្រែងធ្វើការងារបម្រើជាតិយ៉ាងណាក៏ដោយ បើគ្មានលុយកាក់សូកប៉ាន់ទេ កុំសង្ឃឹមថានឹងបានឡើងស័ក្តិឱ្យសោះ រហូតដល់ធ្លាប់ផឹកស៊ីស្រវឹង រករឿងទះកំផ្លៀងមន្ត្រីក្រោមឱវាទម្នាក់ថែមទៀតផង»។
•ពាក់ព័ន្ធទៅនិងសារសម្លេង របស់លោក ស៊ឹម ឃាង អធិការស្រុកកោះធំ ខាងសារព័ត៌មាន កងមាស បានព្យាយាមសុំការបំភ្លឺ តាម telegram ក៏ប៉ុន្តែលោកបាននិយាយថា ⟨ហាហានិយាយគ្នាលេងទេ⟩ ហើយគាត់បានព្យាយាមលុបចោលទាំងស្រុងរាល់ការសុំបំភ្លឺ⟩ ហេតុដូចនេះ សុំសំណមពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាពិនិត្យមើលនូវសារសម្លេង ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង ឌឺដង របស់លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ ផងទាន។
សម្លេងខាងក្រោម៖
No comments