គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ហេតុអ្វី..? ហាងកាហ្វេ ដែលបង្កើតល្បែងស៊ីសង នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ទោះបីជាធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច_វគ្គ២

    ហេតុអ្វី..? ហាងកាហ្វេ ដែលបង្កើតល្បែងស៊ីសង នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ទោះបីជាធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច_វគ្គ២

    ផ្សាយចេញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១
    កំពង់ស្ពឺ៖ ទីតាំងហាងកាហ្វេ បង្កើតល្បែងស៊ីសង ដុះស្លែដល់ធំ «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ទោះបីជា កន្លងទៅថ្មីនេះៗ ធ្លាប់បានសមត្ថកិច្ច កោះហៅម្ចាស់ទីតាំងឲ្យធ្វើកិច្ចសន្យាចំពោះមុខច្បាប់ម្ដងរួចមកហើយក្តី ប៉ុន្តែម្ចាស់ទីតាំងខាងលើនេះ នៅតែគឃ្លើន គ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

    មហាជនជាច្រើន កំពុងតែមានការងើយឆ្ងល់ថា៖ ហេតុអ្វី..? បានជាហាងកាហ្វេ ដែលបង្កើតល្បែងស៊ីសង មួយនេះ នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ទោះបីជាធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច! ឬមួយកិច្ចសន្យាមានអ្វីជាថ្នូរ.?

    កន្លងមកលោក យ័ន្ត សន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង ធ្លាប់បានត្អូញត្អែរប្រាប់សារព័ត៌មានថា៖ ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គាត់គ្មានសម្ថភាព ទប់ស្កាត់និងបង្ក្រាបឡើយ ក្រោមហេតុផល៖ «មាន ឆ្នោតឡូតូ ប្រភេទកាស៊ីណូអនឡាញ នៅពីក្រោយ»។

    ចំណែកលោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ក៏ធ្លាប់បានប្រាប់សារព័ត៌មាន ដែលថា៖ «លោកនឹងបញ្ជារឲ្យមន្ត្រីក្រោមឱវាទ កោះហៅម្ចាស់ទីតាំងខាងលើនេះ មកធ្វើកិច្ចសន្យាសាជាថ្មីម្តងទៀត» ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ទីតាំងហាងកាហ្វេ ខាងលើនេះ នៅតែបើកដំណើរការទទួលជនញៀនល្បែង បានដោយគឃ្លើន។

    ពាក់ព័ន្ធទៅនិងករណីខាងលើនេះ មហាជនជាច្រើន បានរិះគន់ចំៗ ថា៖ លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង អសមត្ថភាព ក្នុងការបង្រ្កាបបទល្មើស ក្នុងដែនដីរបស់ខ្លួន។

    ប្រជាពលរដ្ឋ ជាច្រើន សុំសំណូមពរដល់លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មេត្តាជួយបញ្ជាមន្ត្រីជំនាញក្រោមឱវាទ ចាត់វិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន៕

    ជុំវិញការចុះផ្សាយខាងលើនេះ ខាងសារព័ត៌មានយើង និងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។ សូមអរគុណ!

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ