សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជូនដល់អ្នកសារព័ត៌មាន ០៩នាក់ ដែលរង់គ្រោះដោយសារក្រុមអ្នកកាងល្បែងស៊ីសង ប្រើហិង្សា វាយប្លន់ ប្រដាប់ដោយអាវុធ (នៅស្រុកបាទី)
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជូនដល់អ្នកសារព័ត៌មាន ០៩នាក់ ដែលរង់គ្រោះដោយសារក្រុមអ្នកកាងល្បែងស៊ីសង ប្រើហិង្សា វាយប្លន់ ប្រដាប់ដោយអាវុធ (នៅស្រុកបាទី)
ផ្សាយចេញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកសារព័ត៌មាន ដែលជាជនរងគ្រោះ ចំនួន០៩នាក់ បាននាំគ្នាមកប្តឹងលោក ហង្ស ចក្រា ប្រធានស្តីទី និង លោក ទេស វិបុល អតីតប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅទីស្នាក់ការសមាគម ដើម្បីឱ្យជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជូនពួកគាត់ដែលបានអះអាងថា ត្រូវបានបក្សពួកមេបនល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ប្រដាប់ដោយ ដំបង និងកាំបិត បានកាប់វ៉ៃដំឱ្យរងរបួសធ្ងន់ធ្ងរ និងប្លន់យកទូរស័ព្ទដៃ លុយ មាស អស់ជាច្រើន នៅចំណុចក្បែរសង្វៀនជល់មាន់ មានទីតាំងនៅ ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីរសៀល ថ្ងៃ១៦ ខែតុលា ឆ្នាំ២០២១។
ក្រោយទទួលពាក្យបណ្តឹង លោក ហង្ស ចក្រា ប្រធានស្ដីទី សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជូនដល់អ្នកសារព័ត៌មាន ចំនួន ០៩នាក់ ដែលជាជនរង់គ្រោះដោយសារក្រុមកាងល្បែងស៊ីសង ប្រើហិង្សា វាយប្លន់ ប្រដាប់ដោយដំបង កាំបិត បណ្តាលឲ្យអ្នកសារព័ត៌មានរង់របួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ទ្រព្យសម្បត្តិ មួយចំនួនធំ។
លោកប្រធានស្តីទីសមាគម និងលោកប្រធានសមាគម បានប្តេជ្ញាចិត្តជួយ រកយុត្តិធម៌ ជូនដល់បងប្អូនអ្នកសារព័ត៌មាន ដែលរងគ្រោះ អោយទទួលបានយុត្តិធម៌៕
No comments