ចំហាយភាយៗ ក្នុងករណី មន្ត្រីគ្រប់ល្ពៅ ធ្វើឯកសារក្លែង ភូតភរកុហក ថ្នាក់ដឹកនាំ រំលោភច្បាប់ភូមិបាល នៅស្រុកស្អាង_វគ្គ៧
ចំហាយភាយៗ ក្នុងករណី មន្ត្រីគ្រប់ល្ពៅ ធ្វើឯកសារក្លែង ភូតភរកុហក ថ្នាក់ដឹកនាំ រំលោភច្បាប់ភូមិបាល នៅស្រុកស្អាង_វគ្គ៧
ផ្សាយចេញនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ នៅតែទទូច ស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ ក្នុងករណីមន្ត្រីគ្រប់ល្ពៅ រួមគំនិតគ្នារៀបចំឯកសារ ភូតភរ កុហក ថ្នាក់ដឹកនាំ ភ្លេចអនុសាសន៍ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ក្រើនរំលឹកថា៖ «មន្ត្រីត្រូវតែគិតប្រយោជន៍ជាតិជាធំ» «មន្ត្រីទាំងអស់មិនត្រូវធ្វើខ្លួនជាមន្ត្រីឪកាសនិយម»។
យោងតាមឯកសារ ទីស្តីការគណៈរដ្ឋមន្ត្រី លេខ:១០០៣ ស.ជ.ណ ផកចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេច បិតាសន្តិភាព និងអភិវឌ្ឍ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានអនុញ្ញាត ជាគោលការណ៍ ជូនក្រុមហ៊ុន ឃុន សៀ អ៉ឺមផត អិចផត ធ្វើការអភិវឌ្ឍ លើទីតាំងដីកសិកម្មបឹងត្នោត ដែលមានទំហំសរុប ៨៣៥ ៩៩៣ ម៉ែត្រការ៉េ ដែលជាដីរបស់រដ្ឋ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លេខ:០៨១០១១០២-១៤៦៣ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាងខេត្ត កណ្ដាល។
ក្នុងលិខិតលេខ:១០០៣ ស.ជ.ណ បានបញ្ជាក់ឲ្យ៖ រដ្ឋបាលខេត្ត និងភាគីក្រុមហ៊ុន ត្រូវសហការក្នុងការសម្របសម្រួល និងដោះស្រាយ ជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល លើទីតាំងដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជីវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋ ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន លើទីតាំងដីកសិកម្មបឹងត្នោតនេះ ដំណើរការទៅដោយរលូន និងជោគជ័យ តាមផែនការគ្រោងទុក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដម មេត្តាជ្រាប និង ចាត់ចែង អនុវត្ត (ជ .រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឈិត សុខុន)
តាមការសូមណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំ អោយអង្គភាព អ្នកសារព័ត៌មានយើងចុះផ្សព្វផ្សាយ ដោយមានការទទួលខុសត្រូវខ្ពស់។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានប្រាប់អ្នកសារព័ត៌មានយើងថា៖ នាឆ្នាំ២០១៩ មានលោក ឃឹម ពេញ ជាអ្នកធ្វើតារាង និងលោក ជី គឹមហៃ ប្រធានក្រុមការងារ ចំណែករូបគាត់ ពិតជាបានចុះហេត្ថលេខា វ៉ៃត្រាពិតប្រាកដមែន លោកបានបន្តទៀតថា រូបលោកមានឯកសារភ្ជាប់ និងមានស្នាមដៃមេ របស់ប្រជាពលរដ្ឋ ទាំង៩១គ្រួសារ សំនួរសួរថា៖ បើលោកអភិបាល មានកំណត់ត្រាច្បាស់លាស់ ហេតុអ្វីត្រូវប្រជាពលរដ្ឋ ផ្ទុះការតវ៉ា ស្នើសុំឯកឧត្តម អភិបាលជួយធ្វើអន្តរាគមន៍ ?
បុគ្គលមានងារជាមន្ត្រី ឆក់ឱកាស បន្ទាប់ពីបានឃើញ ចំណារ ដ៏ខ្ពង់ខ្ពស់របស់សម្តេចបិតាសន្តិភាព និងអភិវឌ្ឍ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យោងតាមឯកសារ បញ្ជីរាយនាម ៩១គ្រួសារ របស់លោក ញឹម វណ្ណឌិនអភិបាលស្រុកស្អាង កាលពីឆ្នាំ២០១៩ រៀបក្បួន បំភាន់ភ្នែក ថ្នាក់ដឹកនាំ ក្នុងការទទួលលាភសក្ការៈ បាត់ឈ្មោះ ប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យ ជិត២០គ្រួសារ ចំណែក ៩១គ្រួសារ ដែលលោក ញឹម វណ្ណឌិន ចុះហេត្ថលេខានោះ ប្រហែល២០% មិនមែនជាប្រជាពលរដ្ឋដែលបានអាស្រ័យផល នៅចំនុចទីតាំងបឹងត្នោតនោះទេ។
ប្រជាពលរដ្ឋ ស្នើសុំ ដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត ចំពោះមន្ត្រី គ្រប់ល្ពៅ ទាំងនោះដោយ ក្តីអនុគ្រោះ។
ជុំវិញការចុះផ្សាយខាងលើក្រុមការងារសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេល ម៉ោង ធ្វើការ សូមអរគុណ៕
សូមបញ្ជាក់ដែរថា៖ ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្កកណ្ដាល! បច្ចុប្បន្នប្តូរទៅជា ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ កណ្ដាល។
No comments