ក្តៅហើយ៖ លោកអភិបាលស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល រួមគ្នាប្រើកណ្ដាប់ដៃដែក បង្ក្រាបក្រុមឡានដឹកខ្សាច់អនាធិបតេយ្យនៅឃុំស្វាយជ្រំ!
ក្តៅហើយ៖ លោកអភិបាលស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល រួមគ្នាប្រើកណ្ដាប់ដៃដែក បង្ក្រាបក្រុមឡានដឹកខ្សាច់អនាធិបតេយ្យនៅឃុំស្វាយជ្រំ!
ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋនៅស្រុកល្វាឯម និង ស្រុកខ្សាច់កណ្ដាល ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំអរិយក្សត្រ ឃុំល្វាឯម និងឃុំស្វាយជ្រុំ ខ្សាច់កណ្ដាល មានការចូលរួមគាំទ្រយ៉ាងពេញទំហឹង និងរីករាយយ៉ាងក្រៃលែង ដែលបានឃើញថ្នាក់ដឹកនាំស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ដឹកនាំផ្ទាល់ដោយលោក កន សុខកាយ និងលោក ប៊ុន ផេង បានសហការណ៍ការគ្នា ដឹកនាំកម្លាំងចំរុះចុះផ្អាកអាជីវកម្មដឹកខ្សាច់នៅចំណុចខាងលើដែលបានបង្កការខូចខាតផ្លូវ និងប៉ះពាល់ដល់ការធ្វេីដំណេីរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ខ្លាំងទៀតផង។
នៅក្នុងបេសកកម្មដែលមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំស្រុកទាំង២បានណែនាំឲ្យម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរី ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុកទាំង២ខាងលើឲ្យខាងតែបាន។
អាជ្ញាធរស្រុកទាំងទ្វេរខាងលើបានសង្កត់ធ្ងន់ៗនិងបានណែនាំដល់ម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរី ដូចខាងក្រោម៖
*ទី១-ម្ចាស់អាជីវកម្មត្រូវបំពេញកតព្វកិច្ចគោរពតាមច្បាប់អាជីវកម្មដែលបានកំណត់។
*ទី២-ត្រូវផ្អាកជាបណ្តោះអាសន្នដោយទុកឲ្យម្ចាស់អាជីវកម្មខ្សាច់ សម្អាតផ្លូវដែលខូចខាត។
*ទី៣-ធានាឲ្យបានចំពោះផលប៉ះពាល់ទាំងឡាយដែលរំខាន់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងអាជីវកម្ម។
គួររំលឹកផងដែរថា៖ ចំពោះករណីម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរីខាងលើនេះ ធ្លាប់បានប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានធ្វើការរិះគន់ជាច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែក្រុមទាំងនោះហាក់បីមិនយកត្រចៀកស្ដាប់សោះ៕
No comments