គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកកោះធំ៖ ទីតាំងល្បែងស៊ីសងដុះស្លែ ជាច្រើនកន្លែង នៅតែបន្តបើកដំណើរការបានដោយគឃ្លើន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានចំណាត់ការ_វគ្គ២

    ស្រុកកោះធំ៖ ទីតាំងល្បែងស៊ីសងដុះស្លែ ជាច្រើនកន្លែង នៅតែបន្តបើកដំណើរការបានដោយគឃ្លើន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានចំណាត់ការ_វគ្គ២

    ផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
    ខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «មាន់ជល់ ហាយឡាយ» ស្ថិតនៅក្នុងមូលដ្ឋានឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ចំណុចស្ពានលេខ៥៥ - ស្ពានលេខ៦០ - ចំណុចស្ពានលេខ៦៣ និងនៅតាមទីតាំងហាងកាហ្វេផ្សេងៗទៀត នៅតែបន្តបើកដំណើរការបានដោយគឃ្លើន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋាន គ្មានចំណាត់ការបង្ក្រាប។

    ពាក់ព័ន្ធទៅនឹង ករណីបទល្មើសល្បែងស៊ីសងខុសច្បាប់ កំពុងតែរីកដូចផ្សិតនៅក្នុងមូលដ្ឋានឃុំព្រែកស្តី ស្រុកកោះធំ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព របស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ប្រាកដជាមាន ករណីលួច ឆក់ ប្លន់ សម្លាប់កើតឡើងជាក់ជាមិនខាន។

    ប្រជាពលរដ្ឋ បានបន្ត និងរិះគន់ ចំៗ ចំពោះសកម្មភាព និងទង្វើ អសមត្ថភាព របស់លោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ហើយនិងលោក វ៉ែន វិបុល នាយប៉ុស្តិ៍នគរបាលឃុំព្រែកស្ដី ខណៈល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិត នៅក្នុងមូលដ្ឋាន បែរជាពួកគាត់សម្ងំស្ងៀមទៅវិញ។

    ប្រជាពលរដ្ឋ បានលើកឡើងទៀតថា៖ ភាពអសកម្ម របស់លោក វ៉ែន វិបុល នាយប៉ុស្តិ៍ឃុំព្រែកស្តី និងលោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ។

    ប្រជាពលរដ្ឋ ជាច្រើនសុំសំណូមពរដល់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាចាត់កម្លាំងជំនាញ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន! និងស្នើសុំដល់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខាងលើដោយក្តីអនុគ្រោះ។

    ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️098906664
    ☎️077906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ