ខណ្ឌដូនពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងតារាងបាល់ទះ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយដង្ហើមចង្រិត និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់
ខណ្ឌដូនពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងតារាងបាល់ទះ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយដង្ហើមចង្រិត និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់
ផ្សាយចេញនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ និងអាប៉ោង» មួយកន្លែង ក្នុងទីតាំងតារាងបាល់ទះ ស្ថិតនៅខាងក្រោយអគ្គិសនីកម្ពុជា (ជាទីតាំងចាស់) ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កំពុងតែបើកដំណើរ ឡើងវិញហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ក្រាបបានមួយដង្ហើមចង្រិត និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់។
តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ នៅតែប្រមែប្រមូល ជនញៀនល្បែង មកលេងយ៉ាង ល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់លុយរាប់រយពាន់ដុល្លារ ដោយគ្មានខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ។
(គួរបញ្ជាក់ដែរថា៖ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងទៅក្តៅៗ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌ ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សបាន ៣២នាក់ ស្រី២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។)
ពាក់ព័ន្ធទៅនិងករណីខាងលើនេះប្រជាពលរដ្ឋ សុំសំណូមពរដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សុំមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ សារជាថ្មី ផងទាន។
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺ ពីសមត្ថកិច្ច និងម្ចាស់ទីតាំងពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments