គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

    សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

    កំពង់ចាម៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​។

    ​តាម​របាយការណ៍​របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអោយដឹងថា ស្ពាន​នេះ ចាប់ផ្តើម​នៅ​ត្រង់​គីឡូម៉ែត្រ​លេខ​៥៨+២០០ ត្រើយ​ខាងលិច ស្ថិត​លើ​ផ្លូវ​ខេត្ត​លេខ​២៧១៤ នៅ​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅ​ចំណុច​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​
    ​តួ​ស្ពាន​មាន​ប្រវែង ១,១៣១​ម៉ែត្រ ទទឹង ១៣.៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥​សង់ទីម៉ែត្រ មាន​ផ្លូវ​រថយន្ត​ចំនួន ២​គន្លង ផ្លូវ​ម៉ូតូ​ចំនួន ២​គន្លង ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង សម្រាប់​ទៅ​មក​។ ផ្លូវ​មេ​សងខាង​ស្ពាន ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៧១C មាន​ប្រវែង ៨.៣២៣ ម៉ែត្រ​។ សរុប​រួម​ទាំង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង​សរុប ៩,៤៥៤​ម៉ែត្រ​។ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ ត្រូវ​បាន​ចំណាយពេល​សាងសង់ ៤២​ខែ ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ​អាមេរិក​។ ចំណែកឯ​ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​សាសង់​នៅពេលនេះ គឺជា​ផ្លូវ​ជាតិ​លេខ «៧១​ស៊ី (C)» ត​ភ្ជាប់​ពី​ស្រុក​ត្បូង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ប្រវែង​ជិត ១១៥​គីឡូម៉ែត្រ​ផងដែរ​។ ផ្លូវ​នេះ ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​លេខ​១៥៤+៧០០ ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅ​គីឡូម៉ែត្រ​លេខ​៣០+៤០​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «៧១C» ។

    ​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​នៅពេល​ឃើញ​ថា​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និង​កម្ពុជា​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ថ្មីៗ​ឥតឈប់ឈរ​។ ឯកឧត្តម​តំណាងឱ្យ​ភាគី​ចិន​បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន និង​ការចាប់ផ្តើម​គម្រោង​ការដ្ឋាន​សាងស​ង់​ផ្លូវជាតិ​លេខ​71C​នាពេលនេះ​។ ចិន​តែងមាន​សុភាសិត​មួយ​ពោលថា ” ចង់​ឆ្លងទន្លេ​ត្រូវ​សង់ស្ពាន​ជាមុន ” ។ ប្រទេស​កម្ពុជា​សម្បូរ​ធ​ន​ធាន​ទឹក ទន្លេ​តូច​ធំ​ខ្វាត់ខ្វែង​ជា​បណ្ដាញ ហើយ​ស្ពាន​មាន​តួនាទី​យ៉ាង​សំខាន់​ដែល​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ប្រទេស ដូចនេះ ក្នុងនាម​ជា​មិត្ត​ពិតប្រាកដ​របស់​កម្ពុជា ភាគី​ចិន​បាន​ផ្តល់​ជំនួយ​សាងសង់​ស្ពាន​ជា​បន្តបន្ទាប់​ជូន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៧ រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​ស​ស្ពាន​ឆ្លងកាត់​ទន្លេ​ចំនួន​សរុប​៨ ហើយ​ស្ពាន​នី​មួយៗ​មិន​ត្រឹមតែ​ត​ភ្ជាប់​បណ្ដា​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្សារភ្ជាប់​បេះដូង​នៃ​ប្រជាជន​ទាំង​ពីរ​យ៉ាង​ស្អិតរ​មួ​ត វា​បាន​ក្លាយជា​ស្ពាន​ចំណង​មិត្តភា​កម្ពុជា និង​ចិន​យ៉ាង​ពិតប្រាកដ​។​

    ​សម្តេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្តី​រីករាយ​ដែល​បាន​អញ្ចើញ​ចូលរួម​ក្នុង​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ស្ទឹងត្រង់ នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​៧១C នាពេលនេះ ។ នៅថ្ងៃនេះ សម្ដេច​តេជោ​បាន​បន្ថែម​ឈ្មោះ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មា នេះ​ថា​ជា “​ស្ពាន​ភ្ជាប់​និស្ស័យ​” ដែល​មាន​ន័យ​ទូលំទូលាយ គឺជា​ភ្ជាប់​និស្ស័យ​រវាង​កម្ពុជា និង​ចិន , ជា​ការភ្ជាប់​និស្ស័យ​រវាង​ប្រជាពលរដ្ឋ​នៃ​ទឹកដី​នៃ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅ​ទឹកដី​នៃ​ស្រុក​ក្រូចឆ្មារ នៃ​ខេត្ត​ត្បូងឃ្មុំ និង​មួយទៀត​គឺ​ភ្ជាប់​និស្ស័យ​រវាង​រូប​សម្តេច​ផ្ទាល់​ជាមួយ​នឹង​ឧត្ដម​ភរិយា​របស់​សម្តេច គឺ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​សម្តេច​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ឯ​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ​។

    ​សម្តេច​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​ពីមុន​តំបន់​នេះ​ពិតជា​មាន​ការលំបាក​ណាស់​ដោយ​ធ្វើដំណើរ​ត្រូវ​ប្រើ​ទូក​ចែវ បន្ទាប់​ក​ទូក​ម៉ាស៊ីន ដែល​មាន​ការលំបាក​សម្រាប់​ការរស់នៅ​រប​ស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ត្រើយ​ខាងលិច ទៅ​ត្រើយ​ខាងកើត ជា​ពិសេស​ពេល​មាន​ជម្ងឺ​ឈឺ​ថ្កាត់​ម្តងៗ​តែងតែ​លំបាក ពោល​គឺ​ទម្រាំ​ទៅដល់​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ។ តែ​ពេល​នេះ​យើង​មិន​មាន​ការលំបាក​ទៀត​ទេ ដោយសារ​យើង​មាន​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ឬ​ស្ពាន​ភ្ជាប់​និស្ស័យ​នេះ។

    សម្តេច​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ជាតិ​ដែល​កើតមានឡើង​ជា​បន្តបន្ទាប់​។​សម្តេច​បាន​រំលឹក​ពី​ការតស៊ូ​ដឹកនាំ​ប្រទេស​ដំបូង​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​សង្គ្រាម បន្ទាប់មក​យើង​បានចាប់ផ្តើម​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ជា​បន្តបន្ទាប់​រហូតដល់​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូតដល់​សព្វថ្ងៃនេះ​។​

    ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាស​ន៍ ថា ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ រីក​រាលដាល​នៅ​ទូទាំង​ប្រទេស​អស់​រយៈពេល​ប្រមាណ​ជា​ជិត​២​ឆ្នាំ​មកនេះ បាន​ធ្វើឲ្យ​កម្ពុជា​ចំណាយ​ថវិកាជាង​២,៣០០​លាន​ដុល្លារ​ដើម្បី​ចំណាយ​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​-១៩ និង​ចំណោយ​ផ្សេងៗ ដែល​ចំនួន​ទឹកប្រាក់​នេះ​វា​ស្មើនឹង​ការចំណាយ​លើ​ការសាងសង់​ស្ពាន​បាន​ចំនួន​២០​ខ្សែ​។

    សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ពី​យុទ្ធសាស្ត្រ​ជាច្រើន​ពាក់ព័ន្ធ​យុទ្ធសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍​នានា ក្នុង​កំលុង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​សម្តេច​តេជោ​បាន​ថ្លែងថា ក្នុងនាម​ជា​មេដឹកនាំ​របស់​ជាតិ សម្តេច​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់ ដោយ​មិន​ដាក់ចេញ​វិធានការ​ចាំបាច់​មួយ​ចំនួន​នោះទេ ទោះ​ត្រូវ​គេ​រិះគន់​យ៉ាង​ណា​ក៏​ដោយ​។​

    ​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សូម​អោយ​យក​ចិត្តទុកដា​ក់​សុខភាព​មនុស្ស​ចាស់ ក្នុងពេល​រដូវ​ចុះ​ត្រជាក់​ខាងមុខនេះ។

    ​សូម​អោយ​អាជ្ញាធរ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​ម​បុស្ស​ចាស់ ដូចជា​ត្រៀម​ផ្តល់ជូន​នូវ​អាវ​ភ្លៀង អាវ​រងារ ភួយ ដើម្បី​ជួយ​ដល់​មនុស្ស​ចាស់​ទាំងឡាយ​ដែល​មាន​ការខ្វះខាត​។

    ​សម្តេច​តេជោ​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ខិតខំ​បំពេញ​ការងារ​នា​ពេលកន្លងមក​នេះ ជាពិសេស​ក្នុង​ពេល​ទប់ស្កាត់​កូវី​ដ ក៏ដូចជា​ពេល​ដែល​បើក​ប្រទេសជាតិ​ឡើងវិញ​នេះ​។

    ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​អំណរ​
    ​គុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល​បាន​ជួយ​កសាង​ស្ពាន​នេះ ក៏​ដូច​ជា​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ របស់​ប្រទេស​កម្ពុជា​ជាច្រើន​ទៀត​។

    សម្តេច​តេជោ បាន​អបអ​សាទរ​សាទរ​ចំពោះ​សមិទ្ធផល​ស្ពាន​ថ្មី និង​ផ្លូវ​ដែល​ត្រូវ​សាងសង់​បន្ត​ជា​ពេល​នេះ និង​បាន​ជូនពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា។

    បន្ទាប់មក​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​- ក្រូចឆ្មារ ចាប់ពី​ពេលនេះ​តទៅ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ