ដោះឯកសណ្ឋាន មន្ត្រីនគរបាលស្រុកគាស់ក្រឡ រួចញាត់ចូលទ្រុង ក្រោយបទចោទចំនួន០៣ករណី ពាក់ព័ន្ធនឹងអំពើឃាតកម្ម
ដោះឯកសណ្ឋាន មន្ត្រីនគរបាលស្រុកគាស់ក្រឡ រួចញាត់ចូលទ្រុង ក្រោយបទចោទចំនួន០៣ករណី ពាក់ព័ន្ធនឹងអំពើឃាតកម្ម
បាត់ដំបង៖ ទីបំផុតជនត្រូវចោទឈ្មោះ ដាក សុខា ដែលមានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ត្រូវបានលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តសម្រចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នក្នុងពន្ធនាគារហើយ កាលពីល្ងាចថ្ងៃទី០៧ វិច្ឆិកា ក្រោយបទចោទចំនួន០៣ករណី ពាក់ព័ន្ធនឹងអំពើឃាតកម្ម កាលពីជាង២ខែមុននៅស្រុកគាស់ក្រឡ (សម្លា.ប់.បងថ្លៃ)។
យោងដីកាបង្គាប់ឲ្យឃុំខ្លួនលេខ១៤៣២ ចុះថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ ២០២១ របស់លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា៖ ឈ្មោះ ដាក សុខា ដែលមានមុខរបរជាមន្ត្រីនគរបាល ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រូតពិនិត្យពីបទ «ឃាត.កម្មលាក់បាំងសា.ក.ស.ព និងសម្លុតសាក្សី» ដែលបានប្រព្រឹត្តនៅចំណុចក្រុមទី២ ភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ និងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឲ្យផ្តន្ទាទោសតាមមាត្រា ១៩៩ មាត្រា ៥៣១ និង មាត្រា ៥៤៦ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទរូបនេះ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ក្រោយបញ្ចប់ការសាកសួរ ។
បើយោងលើការស៊ើបអង្កេតរបស់សមត្ថកិច្ចអស់រយៈពេលជាង២ខែកន្លងទៅនេះ ក្រោយអំពើឃាតកម្មបានកើតឡើង គឺមន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តបាត់ដំបង បានរកឃើញថា៖ លោក ដាក សុខា អធិការរង ស្រុកគាស់ក្រឡ បានជាប់ពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងការស្លា.ប់របស់ជនរគ្រោះ ឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ កាលពីអំឡុងខែសីហា ឆ្នាំ២០២១ ។
លោក ដាក សុខា ត្រូវបានកម្លាំងការិយាល័យជំនាញខាងលើនេះ សម្រេចឃាត់ខ្លួនដោះឯកសណ្ឋាននគរបាលជាតិ រួចញាត់ចូលទ្រុង នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយបញ្ចប់ការសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្ត។
នៅក្នុងព្រឹត្តិហេតុនៃអំពើឃាតកម្មនេះ ជនរងគ្រោះឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ដែលសមត្ថកិច្ច និងក្រុមគ្រួសារអះអាងថា ជាមនុស្សមានសតិមិនប្រក្រតី ត្រូវបានឃាត.ក.រ.ស.ម្លា.ប់ កាលពីថ្ងៃទី២៦ សីហា កន្លងទៅ រួចដឹកសាកសពទៅកប់ក្នុងដី ក្នុងព្រៃខាងក្រោយ ភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ហើយត្រូវអ្នកភូមិប្រទះឃើញសា.ក.ស.ព.គាត់ ដែលហើមស្អុយនៅព្រឹកថ្ងៃទី ៣១ សីហា ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
មន្ត្រីបច្ចេកទេសបានចុះទៅកាន់កន្លែងសាកសព ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យ បានអះអាងថា សាកសពជនរងគ្រោះមានស្នាមរបួសលើផ្ទះមុខ និងផ្នែកខាងក្រោយនៃក្បាល ដោយសារត្រូវឃាតករវាយនឹងវត្ថុរឹង។
ដំបូងឡើយ សមត្ថកិច្ចគ្មានតម្រុយអំពីមុខសញ្ញាជនដៃដល់ទេ តែក្រោយពីលោកស្នងការដាក់ផែនការនេះឲ្យការិយាល័យជំនាញ បើកការស៊ើបអង្កេតជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃប្រទះឃើញសា.ក.ស.ពជនរងគ្រោះរហូតមក ទើបប្រហែលមួយសប្ដាហ៍ចុងក្រោយនេះ មន្ត្រីជំនាញមានតម្រុយនៃមុខសញ្ញាជនសង្ស័យគឺលោក ដាក សុខា អធិការរងស្រុកគាស់ក្រឡ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ។ បើតាមសមត្ថកិច្ច មូលហេតុ ដែលមន្ត្រីជំនាញកំណត់មុខព្រួញទៅលើលោក ដាក សុខា ដោយសារមុនគេប្រទះឃើញសា.ក.ស.ពជនរងគ្រោះ០៣ថ្ងៃ គឺលោក ដាក សុខា បានដឹកជនរងគ្រោះចេញពីអធិការស្រុកគាស់ក្រឡ ដែលអធិការនេះឃាត់ខ្លួនជនរងគ្រោះប៉ុន្មានម៉ោងក្នុងរឿងអំពើហិង្សាក្នុងគ្រួសារ។
អធិការស្រុកបានអនុញ្ញាតឲ្យលោក ដាក សុខា ដឹកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ តែពេលដឹកចេញទៅ លោកដាក សុខា មិនបានដឹកជនរងគ្រោះទៅផ្ទះទេ ហើយបាត់ដំណឹងឈឹងរហូត។
លុះនៅព្រឹកថ្ងៃទី ៣១ សីហា ស្រាប់តែអ្នកប្រទះឃើញជនរងគ្រោះឈ្មោះ យ៉ង សារ៉ាត់ ហៅ តាក់ ត្រូវឃាតករសម្លាប់កប់ចោលក្នុងព្រៃ ខាងក្រោយភូមិ ទើបមានការភ្ញាក់ផ្អើលតែម្ដង។
ដោយសារតែហេតុផលបែបនេះហើយ ទើបមន្ត្រីស៊ើបអង្កេត ដាក់មន្ទិលសង្ស័យទៅលើលោកអធិការរងរូបនេះ រហូតឈានដល់ការឃាត់ខ្លួនជននេះតែម្ដង។
ទោះយ៉ាងណា ពេលនេះជនត្រូវចោទឈ្មោះ ដាក សុខា ដែដែលមានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ត្រូវបានលោកចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នហើយ ក្រោមបទចោទចំនួន០៣ករណីគឺ « ឃា.ត.កម្ម លាក់បាំងសា.ក.ស.ព និងសម្លុតសាក្សី»៕
No comments