ពុទ្ធោ ម្ដាយប្រទះឃើញសាកសពកូនស្រីរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម សមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយសារ រំលោភសម្លាប់!
ពុទ្ធោ ម្ដាយប្រទះឃើញសាកសពកូនស្រីរបស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម សមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយសារ រំលោភសម្លាប់!
ព្រៃវែង៖ ពិតជាសាហាវឃោឃៅ យង់ខ្នងណាស់ ឃាតករបានរំលោភសម្លាប់កុមារីអាយុ១២ឆ្នាំម្នាក់ នៅចំណុចក្នុងទឹក ខាងកើតប៉ុស្តិ៍កាដូង ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីកូនស្រីបានបាត់ខ្លួនកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ម្ដាយបង្កើតក៏បានប្រទះឃើញសាកសពកូនស្រីរបស់ខ្លួនបានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតនៅចំណុចក្នុងទឹក ខាងកើតពីប៉ុស្តិ៍កាដូង។ភ្លាមៗនោះ ម្ដាយកុមារីរងគ្រោះក៏បានរត់ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍កាលពីវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រោយទទួលបានពាក្យបណ្តឹងពីឈ្មោះ សួន ម៉ៃ ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិទួលជៃ ឃុំព្រះស្ដេច ថាគាត់បានប្រទះឃើញសាកសពកូនរបស់គាត់ ឈ្មោះ ផល ផានិត ភេទស្រី អាយុ១២ឆ្នាំ នៅចំណុចក្នុងទឹកជំរៅ០,៧m ខាងកើតចំងាយ៣០០m ពីប៉ុស្តិ៍កាដូង នៅភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបានបាត់ខ្លួននៅវេលាម៉ោង២២:៣០នាទីយបថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ចុះដល់កន្លែងកើតហេតុក៏ពិនិត្យលើសាកសពឃើញថា ម៧បាក់ឆ្អឹងក ដាច់រលាត់ស្បែកកំភួនដៃស្តាំមួយកន្លែង ដាច់រលាត់ស្បែកលើក្បាលជង្គង់ឆ្វេងមួយកន្លែង និងមានស្នាមដាច់រយះប្រដាប់ភេទ។
បើយោងតាមការការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានឲ្យដឹងថា កុមារីរងគ្រោះពិតជាបានស្លាប់ដោយសារការរំលោភសម្លាប់ ហើយបច្ចុប្បន្នសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
No comments