ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែប្រមូលផ្ដុំគ្នាលេង យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានមើលមិនឃើញ_វគ្គ១
ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែប្រមូលផ្ដុំគ្នាលេង យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានមើលមិនឃើញ_វគ្គ១
ផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០:១៧នាទីកំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដល់ធំ «មាន់ជល់ ហាយឡាយ» ស្ថិតនៅភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កំពុងតែប្រមែប្រមូលផ្តុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋាន មកលេងល្បែងភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានមើលមិនឃើញ។
ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានសម្តែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះក្នុងមួយថ្ងៃៗ ឃើញតែពលរដ្ឋរបស់ខ្លួន ចូលទៅលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ មិនគិតធ្វើការងារ គិតតែពីជួបជុំគ្នាលេងល្បែង ។ ចំណែកឯម្ចាស់ផ្ទះវិញ កំពុងតែបើកបនល្បែងបង្វក់ដល់ពលរដ្ឋខ្មែរ ផ្តល់នូវទីកន្លែង ដល់ជនញៀនល្បែង ដោយគ្មានខ្លាចញញើតនឹងសមត្ថកិច្ចបន្តិចសោះឡើយ។
ប្រជាពលរដ្ឋ រូបនោះ បានបន្ថែមទៀតថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនប្រជាពលរដ្ឋក្រីក្រ និងបង្កើននូវភាពអសន្តិសុខក្នុងមូលដ្ឋាន (ពោលគឺ៖ ទីណាមានល្បែងស៊ីសង ទីនោះប្រាកដជាមាន ករណីលួចឆក់ប្លន់ កើតឡើងជាក់ជាមិនខាន)។
ប្រជាពលរដ្ឋ ជាច្រើន ស្មើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជួយចាត់វិធានការបង្ក្រាបទប់ស្កាត់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ជាពិសេសលោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងជាប្រធានគណៈបញ្ជាការឯកភាព ហើយនិងលោក ជា ជួន អធិការនៃអធិការដ្ឋាននគរបាលស្រុកកងមាស សូមមេត្តាចាត់កម្លាំងក្រោមឪវាទចុះបង្ក្រាបទីតាំងខាងលើផងទាន។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំខាងបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
No comments