ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែដល់ធំ នៅតែបន្តបើកដំណើរការបានដោយរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ_វគ្គ២
ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែដល់ធំ នៅតែបន្តបើកដំណើរការបានដោយរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ_វគ្គ២
ផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩:៣៣នាទីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដល់ធំ «ភ្នាល់បៀ ភ្នាល់បាល់ និងល្បែងស៊ីសងផ្សេងទៀតប្រភេទអនឡាញ» ស្ថិតនៅផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែបន្តបើកដំណើរការបានដោយរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ។
មហាជន បានលើកឡើងថា៖ «ទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែដល់ធំ តាមអនឡាញ ខាងលើនេះ ប្រហែលជាមានសំណែន សែនដល់ម្ចាស់ទឹក ម្ចាស់ដី ខ្មោចព្រាយបីសាច ហើយមើលទៅ ទើបមានបារមីខ្លាំង អាចធ្វើឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានចេញមុខមកបង្ក្រាប»។
ពាក់ព័ន្ធនឹងហ្នឹង ករណីខាងលើនេះ មហាជនជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែកើតឡើងក្នុងមូលដ្ឋាន បែរជាលោក ថេង សុថុល អភិបាលខណ្ឌចំការមន ហើយនិងលោក យិន សាន អធិការនគរបាលខណ្ឌ មិនហ៊ានបង្ក្រាប (ទោះបីជាមានការទទួចស្នើសុំ)។
«ប្រជាពលរដ្ឋជាច្រើនបានបន្តនិងរិះគន់ចំៗ ចំពោះភាពអសកម្មរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រោមហេតុផល៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ កំពុងតែធ្វើព្យុះធ្វើភ្លៀងក្នុងមូលដ្ឋាន បែរជាគ្មាននរណាម្នាក់ហ៊ានចេញមុខមកបង្ក្រាប»
«ប្រជាពលរដ្ឋបានបន្ថែមទៀតថា ទង្វើនិងសកម្មភាព របស់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា»
ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
No comments