គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់បានហើយក្រុមចោរប្លន់ម៉ូតូ​ ចំនួន៥នាក់ និងអ្នកទទួលទិញម្នាក់​​ បន្ទាប់ពីប្លន់ម៉ូតូប្ដីប្រពន្ធមួយគូរ នៅខណ្ឌពោធិ៍សែនជ័យ

    ចាប់បានហើយក្រុមចោរប្លន់ម៉ូតូ​ ចំនួន៥នាក់ និងអ្នកទទួលទិញម្នាក់​​ បន្ទាប់ពីប្លន់ម៉ូតូប្ដីប្រពន្ធមួយគូរ នៅខណ្ឌពោធិ៍សែនជ័យ

    ផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៨:១០នាទី
    ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ជា​មុខសញ្ញា​ធាក់​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នាពេល​រាត្រី​ និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់ទៀត​។

    ប្រតិបត្តិការនេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ខាង​លើ​ជា​មុខសញ្ញា​វាយ ធាក់​ផ្តួល​ម៉ូតូ​ពលរដ្ឋ​តាមផ្លូវ​នាពេល​រាត្រី​រួច​ប្លន់​តែម្តង​។

    គួ​បញ្ជាក់ថា៖ កាលពី​យប់រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​ប្តី​ប្រពន្ធ​ពីរ​នាក់ម៉ាក​ suzuki និ​ច មួយគ្រឿង​ពណ៌​ស លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1TZ-9210 បានសម្រេច រួច​គេចខ្លួន​ដោយ​សុវត្ថិភាព នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោងក្រោម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​ជាប្ដីមានឈ្មោះ​ ស៊ាន​ តុលា ភេទ​ប្រុស​ អាយុ២៨ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ ស្នាក់នៅ​ម្ដុំ​ក្បែរ​ផ្សារ​ព្រៃទា មាន​ស្រុកកំណើត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ ចំណែក​ប្រពន្ធមានឈ្មោះ ​ស្រីអូន អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​នៅ​ហាង​មួយកន្លែង ស្នាក់នៅ​ជាមួយគ្នា​។​

    ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើ​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ​និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់​ផងដែរ​។

    ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើ​ម្បី​ចាត់ការ​តាមច្បាប់​ ចំណែក​បក្ខពួក​ដែល​នៅសេសសល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត៕​

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ