ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រកាសគាំទ្រ ពេញទំហឹងចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រកាសគាំទ្រ ពេញទំហឹងចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ឋ ព្រមទាំងមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងព័ត៌មានទាំងមូល សូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ តាមរយៈការបោះឆ្នោត។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងព័ត៌មាន សូមប្រកាសគាំទ្រយ៉ាងឪឡារិក ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសូមយកឪកាសនេះសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពដ៏មានតម្លៃអោយបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍រៀងទៅ៕
No comments