លោក សុខ ពេញវុធ អភិបាលខណ្ឌដួនពេញ អញ្ជើញចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ៨០គ្រួសារ
លោក សុខ ពេញវុធ អភិបាលខណ្ឌដួនពេញ អញ្ជើញចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ៨០គ្រួសារ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថៃ្ងទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទីល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារអគ្គីភ័យ ចំនួន ៨០គ្រួសារ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណ រាជាយស្ម័យាន។
អំណោយប្រគល់ជូនរួមមាន៖
១•អង្គចំនួន០១បាវ
២•ទឹកបរិសុទ្ធចំនួន០១កេស
៣•មីចំនួន០១កេស
៤•ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
៥•ទឹកត្រី ចំនួន០១យួរ
៦•ត្រីខចំនួន០១យួរ
៧•តង់ចំនួន០១
៨•ថវិកាចំនួន៥០,០០០រៀល។
ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនដែលបានរងគ្រោះសំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរ៕
No comments