រដ្ឋបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ (Online)
រដ្ឋបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ (Online)
ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៦និង១១នាទី លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ហើយនិងលោក ទៀវ សំអឿន អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងបើកអ៊ីនធើណិតមួយកន្លែង ដែលបង្កប់ល្បែងស៊ីសងភ្នាល់ដាក់ប្រាក់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ផ្ទះលេខ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥នាក់រួមមាន៖ បុគ្គលិកម្នាក់ និងអ្នកចូលលេងភ្នាល់តាមអនឡាញ០៤នាក់ ព្រមទាំងបានដកហូតសម្ភារៈ រួមមាន កុំព្យូទ័រចំនួន០៩ ឈុត។
បច្ចុប្បន្ននេះទីតាំងខាងលើត្រូវបានបិទ ដោយឡែក មនុស្ស និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់៕
No comments