គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ៖ អង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ!

    ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ៖ អង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ!

    កណ្តាល៖ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធជាផ្លូវការទីស្នាក់ការអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News នាព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ បានលើកឡើងថា អង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ។

    ឯកឧត្តមបណ្ឌិតបន្តថា ក្នុងនាមជាអង្គភាពសារព័ត៌មាន ឬជាអ្នកសារព័ត៌មាន ត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួនឱ្យបាន ត្រឹមត្រូវ គោរពក្រមសីលធម៌ និងការប្រើប្រាស់សិទ្ធិសេរីភាពនេះ អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

    ជាមួយគ្នានោះឯកឧត្ដមបណ្ឌិតរដ្ឋលេខាក្រសួងព័ត៌មានបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃអង្គភាពសារព័ត៌មានឌឹមីរ័រញូស៍ The Mirror News គឺបានបង្ហាញពីការចូលរួមចំណែកក្នុងការអនុវត្ត សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្រោមដំបូលសន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ និងការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្ឃឹមយ៉ាងមុតមាំថាអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News ក៏ដូចជាអង្គភាពសារព័ត៌មាន ផ្សេងទៀតនឹងខិតខំប្រឹងប្រែងក្នុងការផលិតព័ត៌មានដែលមានគុណភាព ពិត ច្បាស់លាស់ និងរហ័ស ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាមួយរាជរដ្ឋាភិបាល ដែលមាន ក្រសួងព័ត៌មានជាសេនាធិការទទួលបន្ទុកលើវិស័យសារព័ត៌មាន។

    ក្នុងឱកាសពិធីសម្ពោធជាផ្លូវការនោះផងដែរ លោក ហ៊ាង ប៊ុនថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News បានឲ្យដឹងថា ក្នុងបេសកកម្មចុះយកព័ត៌មាន ប្រមូលព័ត៌មាន សំយោគព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មាន ឌឹមីរ័រញូស៍ប្តេជ្ញា គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិច្បាប់ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ញា កិច្ចសន្យា និងសេចក្តីណែនាំនានាពាក់ ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរពអនុវត្តន៍ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លការពិត»។

    នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បាននាំយកថវិកាចំនួន២លានរៀលរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវផ្តល់ជូនអង្គភាពព័ត៌មានឌឹមីរ័រញូស៍ផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ