លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២នៅស្នងការដ្ឋាននគរបាលខេត្ត
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២នៅស្នងការដ្ឋាននគរបាលខេត្ដ
កំពង់ចាម៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២ រយៈពេល១ខែ ជូនដល់មន្រ្តីនគរបាលជាតិក្របខណ្ឌថ្មី ។
កម្មវិធីនេះដែរប្រព្រឹត្តទៅនៅសាលប្រជុំធំ សមាសភាពចូលរួមមាន៖ លោកស្នងការរង ផែនការងារធនធានមនុស្ស, សេនាធិការ, ទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយ-នាយរងការិយាល័យបុគ្គលិក,បណ្ដុះបណ្ដាល, ការិយាល័យកិច្ចការបុស្តិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងមន្រ្តីនគរបាលក្របខណ្ឌថ្មីចំនួន១៧១នាក់ ។
ក្នុងពិធីបេីកវគ្គនេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំដល់មន្រ្តីនគរបាលក្របខណ្ឌថ្មី ថា ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ឲ្យបានខ្ជប់ខ្ជួន មករៀនឲ្យបានទៀងទាត់ គោរពពេលវេលា ស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមគោលរបប និងត្រូវគោរពវិន័យឲ្យបានល្អប្រសេីរក្នុងម៉ោងសិក្សា ។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា មន្រ្តីនគរបាលក្រមខណ្ឌថ្មី ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ពីព្រោះកងកម្លាំងនគរបាល ជាកម្លាំងស្នូល ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការសម្រេចភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
No comments