ខ្លាំងមែនទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានក្រុងសៀមរាប នៅតែអាចបើកដំណើរការបានដោយគ្មានការរំខានដល់សមត្ថកិច្ច
ខ្លាំងមែនទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានក្រុងសៀមរាប នៅតែអាចបើកដំណើរការបានដោយគ្មានការរំខានដល់សមត្ថកិច្ច
ផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០:៣៧នាទីខេត្តសៀបរាប៖ ខ្លាំងមែនទីតាំងបនល្បែងជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅតាមផ្លូវក្រួសក្រហម បុកទៅបឹងពារាំង ខាងត្បូងហាងម្លប់ឬស្សី បឹងពារាំងប្រហែល៥០០ម៉ែត្របត់ស្ដាំដៃ ត្រង់ចំណុចលើទួលមួយកន្លែង ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះ អាចមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការក្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។
ប្រភពបានបន្តទៀតថា៖ ទីតាំងសង្វៀនមាន់ជល់ ខាងលើនេះ កំពុងតែបង្កការក្តៅក្រហាយដល់ពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ព្រោះល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺជាដើមចម នៃការបង្កើតបទល្មើស ដូចជាលួច ឆក់ ប្លន់ កាប់សម្លាប់គ្នា ដោយសារតែចាញ់ល្បែង។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនង ផ្តល់ព័ត៌មានដល់លោក ដា ចំរើន អធិការក្រុងសៀមរាប និងលោកនាយប៉ុស្តិ៍សង្កាត់ជ្រាវ ប៉ុន្តែអស់លោកបានត្រឹមតែឆ្លើយបាទទទួលបាន អរគុណ គ្មានចំណាត់ការ។
ពលរដ្ឋជាច្រើនស្នើសុំដល់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារសារព័ត៌មានយើងនឹងរងចាំការផ្សាយបំភ្លឺ ប្រសិនជាការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664
No comments