ពលរដ្ឋស្នើដល់លោក ប៊ុន ផេង អភិបាលស្រុក ខ្សាច់កណ្ដាល ជួយ មានវិធានការចំពោះឡានយីឌុបដឹកអាចម៌ដីរបស់ក្រុមហ៊ុនលោក អ៊ុក រដ្ឋា បង្កឲ្យប្រជាពល ធ្វើដំណើរតាមម៉ូតូរអិលដួល
ពលរដ្ឋស្នើដល់លោក ប៊ុន ផេង អភិបាលស្រុក ខ្សាច់កណ្ដាល ជួយ មានវិធានការចំពោះឡានយីឌុបដឹកអាចម៌ដីរបស់ក្រុមហ៊ុនលោក អ៊ុក រដ្ឋា បង្កឲ្យប្រជាពល ធ្វើដំណើរតាមម៉ូតូរអិលដួល
ផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:០៧នាទីខេត្តកណ្ដាល៖ ឡានយីឌុបដឹកអាចម៏ដី ដែលគេស្គាល់ថាជារបស់ក្រុមហ៊ុនលោក អ៊ុក រដ្ឋា ជាច្រើនគ្រឿងដឹកតាមផ្លូវ ៧០ ធ្លាក់អាចម៏ដីលើផ្លូវយ៉ាងច្រើន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូកាលពីយប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ រអិលដួលជាច្រើននាក់ ត្រង់ចំណុចផ្លូវ៧០B ស្ថិតក្នុងភូមិព្រែកអំពិល ឃំុព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បងប្អូនប្រជាពលរដ្ឋស្នើសុំដល់ខាងអាជ្ញាធរសមត្តកិច្ចជំនាញពាក់ព័ន្ធ ឃំុព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ជាពិសេសលោក ប៊ុន ផេន អភិបាលស្រុកខ្សាច់កណ្តាល មេត្តាចុះត្រួតពិនិត្យមើល ដើម្បីមានការទប់ស្កាត់ និងមានចំណាត់ការផង ធ្វើអញ្ចឹងតើបងប្អូនប្រជាពលរដ្ឋ រងគ្រោះថ្នាក់ចរាចរណ៍មិនដឹងប៉ុន្មាននាក់ទៀត។
សូមបញ្ជាក់ថា ខាងអាជ្ញាធរជំនាញស្រុកខ្សាច់កណ្ដាល បានចុះហាមឃាត់នៅឡានម៉ាកយីឌុបមិនឲ្យចរាចរណ៍ដឹកលើផ្លូវ៧០Bនេះឡើយ តើមានមូលហេតុអីបានជាឡានម៉ាកយីឌុបរបស់ក្រុមហ៊ុនលោកអ៊ុក រដ្ឋា ធ្វើចរាចរណ៍ដឹកអាចម៏បានយ៉ាងរលូនបែបនេះ៕
No comments