គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ការបញ្ជ្រាបការយល់ដឹង អំពីសៀវភៅផែនការប្រឆាំងភេវរកម្ម ជូនដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ

    ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ការបញ្ជ្រាបការយល់ដឹង អំពីសៀវភៅផែនការប្រឆាំងភេវរកម្ម ជូនដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ

    ផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:៤០នាទី
    កំពង់ចាម៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងនឹងភេរវកម្ម សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបសិក្ខាសាលា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការប្រឆាំងភេវរកម្ម ជូនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងនឹងភេរវកម្ម ។

    សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកអភិបាលក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

    ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ព្រោះនឹងផ្តល់ចំណេះដឹងថ្មីបន្ថែមទៀត ជូនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ។ ពីព្រោះថា សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» និងជាស្ថាបនិក «សន្តិភាពរបស់កម្ពុជា»។

    ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍លើកឡើងដែរថា ក្នុងបរិបទថ្មីនៃការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

    យ៉ាងណាមិញ មកដល់ពេលនេះ ប្រជាពលរដ្ឋខេត្តកំពង់ចាម ៩០ភាគរយ បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ និងបានទទួលចាក់ដូសជម្រុញ ទី៣ និងទី៤ បន្ថែមទៀត។

    ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយបងប្អូនប្រជាពលរដ្ឋ បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមដំបូល នៃសុខសន្តិភាព ខេត្តកំពង់ចាម រក្សាបាននូវរបៀបរៀបរយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ។

    ដែលជាលទ្ធផល បានបញ្ជាក់ឱ្យឃើញថា ក្នុង ឆ្នាំ២០២១ កន្លងទៅ សភាពការណ៍បទល្មើសកើតឡើង ចំនួន ៤១លើក ថយចុះ ៣លើក ស្នើនឹង៧% បើប្រៀបធៀបឆ្នាំ២០២០ ដោយបង្ក្រាបបាន ៤១លើក ស្មើនឹង ១០០% នៃបទល្មើសដែលកើតឡើង និងឃាត់ខ្លួន ៦៥នាក់។

    ជារួមបទល្មើសព្រហ្មទណ្ឌកើតឡើង ៣៣លើក កើនឡើង ១លើក ស្នើ៣% ប្រៀបធៀបឆ្នាំ២០២០ ក្នុងនោះបង្ក្រាបជាក់ស្ដែងបាន ២៨លើក និងបង្ក្រាបតាមការស្រាវជ្រាវ បាន០៤លើក ឃាត់ខ្លួនសរុប៥៥នាក់។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងនឹងភេរវកម្ម ដែលបានរៀបចំសិក្ខាសាលា ដើម្បី បញ្ជ្រាបចំណេះដឹងជូនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅថ្នាក់ក្រោមជាតិ បានយល់ដឹងអំពីចរិតលក្ខណៈ ទម្រង់ សកម្មភាពនានា ពាក់ព័ន្ធក្រុមភេរវកម្មអន្តរជាតិ រួមនឹងផែនការជាតិប្រឆាំងនឹងភារវកម្ម សំដៅទប់ស្កាត់ការគំរាមកំហែង ឬការជ្រៀតចូល នៃសកម្មភាព ឬក្រុមភេរវកម្មនានា ចំពោះ ប្រទេសកម្ពុជា ផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ