ខណ្ឌច្បារអំពៅ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង ប្រហែលជាមានច្បាប់ហើយមើលទៅ ទើបអាចបន្តបើកដំណើរការបានដោយរលូន
ខណ្ឌច្បារអំពៅ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង ប្រហែលជាមានច្បាប់ហើយមើលទៅ ទើបអាចបន្តបើកដំណើរការបានដោយរលូន
ផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦:១៣នាទីខណ្ឌច្បារអំពៅ៖ ពលរដ្ឋជាច្រើន មានការងើយឆ្ងល់ថា ហេតុអ្វីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ «បាល់ការ៉ាត់ បៀការ៉ាត ខ្លាឃ្លោក និងល្បែងស៊ីសង ជាច្រើនទៀត ប្រភេទកាស៊ីណូ អនឡាញ» នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅតែអាចបើកដំណើរការបានដោយរលូន និងមិនមានអាជ្ញាធរមូលដ្ឋានណាម្នាក់ចេញមកទប់ស្កាត់។
ប្រជាពលរដ្ឋ មានការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះមានច្បាប់ហើយមើលទៅ ទើបអាចបើកដំណើរការដោយរលូនបែបនេះ។
យ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានដែលមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ ហើយនិងលោក ម៉ៅសឿត ជាអធិការខណ្ឌ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យមើលទីតាំងល្បែងស៊ីសងខាងលើផងទាន ជៀសវាងមានអាជីវកម្មខុសច្បាប់ លួចលាក់បង្កប់ បង្កើតបង្កបទល្មើសក្នុងមូលដ្ឋាន។
ពាក់ព័ន្ធទៅនឹងករណីខាងលើក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំងបានទេ ព្រោះគ្មានលេខទូរស័ព្ទ។ ហើយអង្គភាពសារព័ត៌មានយើងនឹងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664
No comments